Apple បានវិនិយោគទឹកប្រាក់ចំនួន ២៧០ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថ្មីមួយនៅប្រទេសវៀតណាម 3 ឆ្នាំមុន
យោងតាមប្រភពមួយបានបង្ហើបឲ្យដឹងថា Apple ផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនទៅប្រទេសវៀតណាម ដោយក្រុមហ៊ុន Cupertino នឹងធ្វើពិពិធកម្មដំណើរការផលិត ដោយសារតែភាពតានតឹងរវាងអាមេរិកនិងចិន។ ប្រភពដដែលបានឲ្យដឹងថា រោងចក្រនៅឥណ្ឌាគួរតែចាប់ផ្តើមផលិតឧបករណ៍ iPhone 12 នៅដើមត្រីមាសនេះ ខណៈរោងចក្រនៅវៀតណាមនឹងដំណើរការលើឧបករណ៍ iPad និង HomePod mini ។ ជាមួយគ្នានេះ រោងចក្រនៅប្រទេសវៀតណាមបានធ្វើការលើឧបករណ៍បំពងសម្លេងឆ្លាតវៃចាប់តាំងពីការណែនាំមក ប៉ុន្តែអ្នកនៅក្នុងឧស្សាហកម្មនេះបានបង្ហាញថាក្រុមហ៊ុន Apple កំពុងបង្កើនការបញ្ជាទិញដល់អ្នកផ្គត់ផ្គង់ដើម្បីពង្រីកសមត្ថភាពផលិតកម្ម។