ទម្លាប់នៃសេរីភាព! មនុស្សរាប់ម៉ឺននាក់នៅអូទ្រីសមិនពាក់ម៉ាស ហែរក្បួនប្រឆាំងវិធានការការពារមេរោគ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី17 ខែមករា ឆ្នាំ2021 ម៉ោង 10:54 នាទី ព្រឹក

មានប្រជាជនប្រមាណ ១០.០០០ នាក់ បានដើរក្បួនកណ្តាលទីក្រុងវៀនណា ឬវីយេន រដ្ឋធានីប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍ ទី ១៦ មករាម្សិលមិញ តវ៉ាប្រឆាំងនឹងការរឹតបន្តឹងក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មី ហើយបានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី សេបាស្ទៀន ឃឺស (Sebastian Kurz) លាលែងពីតំណែង ។

លោក ឃឺស និងរដ្ឋាភិបាលរបស់លោក កំពុងពិចារណាពីលទ្ធភាពនៃការពង្រីកវិសាលភាពនៃការចាក់សោរលើកទីបីនៅក្នុងប្រទេសអូទ្រីស ដែលរួមមានការដាក់កម្រិតលើចលនាបរទេស និងការបិទអាជីវកម្មដែលមិនចាំបាច់ ក្នុងចំណោមការរំពឹងទុកថា ការប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែមករានេះ ។

នេះគឺជាការតវ៉ាដ៏ធំមួយដែលពួកគេមិនធ្លាប់បានឃើញនៅអូទ្រីសដែលកើតឡើងនៅទីតាំងពីរចំណុច មុនរួមគ្នាចូលតែមួយ ។ ប៉ូលិសបានអំពាវនាវឲ្យអនុវត្តវិធានការគម្លាតសង្គម និងពាក់ម៉ាស ប៉ុន្តែផ្ទុយទៅវិញ ពួកគេថើបបឺតជញ្ជក់មាត់ ឱបគ្នា និងលោតរាំស្វាគមន៍គ្នា ។ អ្នកតវ៉ាខ្លះបានកាន់បដាថា «ឃឺស ត្រូវចេញទៅ» និង «ធ្វើឱ្យជំងឺផ្តាសាយធំម្តងទៀត» ។ ប៉ូលិសបានបំបែកក្រុមហ្វូងមនុស្សយ៉ាងលឿន ប៉ុន្តែមិនមានរងរបួសមនុស្សទេ ៕

ពី Russia Today

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម