ព្យុះទឹកកក វាយប្រហារផ្លូវល្បឿនលឿន នៅជប៉ុន បណ្តាលឲ្យរថយន្តជាង ១៣០ គ្រឿងបុកបន្តកន្ទុយគ្នា និង

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី19 ខែមករា ឆ្នាំ2021 ម៉ោង 8:55 នាទី ល្ងាច

តូក្យូ៖ ព្យុះទឹកកក វាយប្រហារផ្លូវល្បឿនលឿន(highway ) នៅភាគខាងជើងនៃប្រទេសជប៉ុន ដែលបណ្តាលឲ្យរថយន្តជាង ១៣០ គ្រឿងបុកបន្តកន្ទុយគ្នា និងបង្កឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង ១០នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

fn-2021-01-19-19-44-33-0

បើតាមអជ្ញាធរ បានឲ្យដឹងថា ព្យុះទឹកកកដ៏ធំនេះបានបក់បោកលើផ្លូវល្បឿនលឿនឈ្មោះថា Tohoku Expressway ស្ថិតក្នុងខេត្ត Miyagi នៅវេលាថ្ងៃត្រង់ នៅថ្ងៃអង្គារនេះ។ ក្រុមមន្រ្តីបាននិយាយថា មនុស្សប្រហែល ២០០ នាក់ បានជាប់គាំងនៅក្នុងគំនរព្រិលទឹកកក ខណៈអ្នកជួយសង្គ្រោះ កំពុងដុតដៃដុតជើង នៅកន្លែងកើតហេតុ។

fn-2021-01-19-19-44-33-1

គួរបញ្ជាក់ថា នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជប៉ុនបានរងការវាយប្រហារដោយព្យុះព្រិលយ៉ាងខ្លាំង ដោយផ្នែកខ្លះនៃប្រទេសនេះ មើលឃើញការធ្លាក់ព្រិលច្រើនទ្វេដងលើសពីធម្មតា។ កាលពីខែមុន ដោយសារតែព្រិលធ្លាក់ខ្លាំង បានធ្វើឲ្យយានយន្តជាង ១,០០០គ្រឿង ជាប់គាំងនៅតាមបណ្តោយផ្លូវល្បឿនលឿន Kanetsu Expressway អស់រយៈពេល ២ថ្ងៃ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម