១២ ចំណុចប្លែកជាប្រវត្តិសាស្ត្រ នៃពិធីស្បថចូលកាន់តំណែងរបស់ បៃដេន ប្លែកអ្វីខ្លះឬទៅ?

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី21 ខែមករា ឆ្នាំ2021 ម៉ោង 7:58 នាទី ល្ងាច

១. ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីទី ៤៦ របស់ ចូ​ បៃដេន កំណត់ចាប់ផ្តើមម៉ោងកណ្តាលថ្ងៃត្រង់ ថ្ងៃ ២០ មករា នៅអគាររដ្ឋសភា រដ្ឋធានីវ័រស៊ីងតុន ឌី. ស៊ី. ។

២. អនុប្រធានាធិបតីលើកដំបូងរបស់សហរដ្ឋអាមេរិកជាស្ត្រីកូនកាត់ អាហ្រ្វិក-អាមេរិក គឺលោកស្រី កាមេឡា ហែរីស បន្ទាប់មក កូនកាត់អាស៊ាន-អាមេរិក លើកដំបូងដូចគ្នាក៏ចូលរួមសច្ចាប្រណិធានផងដែរ ។

៣. គណៈកម្មការចម្រុះក្នុងពិធីស្បថប្រចាំឆ្នាំនេះ រួមមានលោក រ៉យ ផ្លាន់ ព្រឹទ្ធសមាជិកពីគណបក្សសាធារណរដ្ឋ (Republican) ជាប្រធានក្នុងពិធី, លោក មិត មេកខននែល អ្នកនាំមុខសំឡេងភាគច្រើន, លោក ឃ្វីន មែកាធី អ្នកនាំមុខសំឡេងភាគតិចពីគណបក្សសាធារណរដ្ឋ ។ ចំណែកខាងគណបក្សប្រជាធិបតេយ្យ (Democrate) រួមមាន នេនស៊ី ផេឡូស៊ី ប្រធានរដ្ឋសភា, លោកស្រី ស្តេនី ហូយើ និង អេមី ខូលប៊ូសារ ដែលគណកម្មកាទាំងនេះស្ថិតនៅក្រោមការគណៈកម្មាធិការការបទបញ្ជា និងគណៈកម្មាធិការព្រឹទ្ធសភា ។

៤. គណៈកម្មការបានកំណត់ក្រុមទាំងនេះក្នុងឈ្មោះថា «ប្រជាធិបតេយ្យស្ថិរភាពរបស់យើងៈ ការបង្កើតសាមគ្គីភាពដ៏ល្អឥតខ្ចោះទ្វេឡើង (Our Determined Democracy: Forging a More Perfect Union)»

ដើម្បីបញ្ជាក់ពីភាពខ្លាំងនៃការគ្រប់គ្រង និងប្រជាធិបតេយ្យរបស់អាមេរិក រួមទាំងការផ្ទេរអំណាចដោយសន្តិវិធី ។

៥. បើប្រៀបធៀបជាមួយពិធីកាលពីឆ្នាំមុនៗ គឺប្រើថវិកាតិចជាងមុន ដោយសារមានការថយចុះចំនួនអ្នកចូលរួម ដែលជាធម្មតា ពិធីស្បថនឹងប្រើខ្ទង់ថវិកាប្រមាណ ១០០ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែក្នុងខែកញ្ញាកន្លងមក  បានគ្រោងថវិកាយ៉ាងហោចណាស់ ៤៤,៩ លានដុល្លារអាមេរិកដែរ ទោះជាយ៉ាងណាក៏ដោយ កុបកម្មកាលពីដើមខែនេះ បណ្តាលឱ្យមានការកើនឡើងនូវខ្ទង់ថវិកាគួរឱ្យកត់សម្គាល់លើផ្នែកសុវត្ថិភាព ។

៦. ជាធម្មតា ផ្ទៃដីខាងក្រៅបរិវេណអគាររដ្ឋសភា ដែលហឿថា National Mall នឹងបើកឲ្យប្រជាជនទូទៅចូលរួមទស្សនាពិធីស្បថចូលកាន់តំណែងរប់សប្រធានាធិបតីថ្មី ប៉ុន្តៃឆ្នាំនេះ ដោយសារស្ថនាការណ៍រាតត្បាតកូវីដ ១៩ និងការព្រួយបារម្ភអំពីសុវត្ថិភាពចលាចល  ទើបបិទមិនអនុញ្ញាតឲ្យប្រជាជនចូលទស្សនាទូទៅបាន ។

៧. ក្នុងយប់ថ្ងៃទី ១៩ ខែមករា លោក បៃដេន និងជំទាវ ជិល ភរិយា សម្រាកនៅបែលហោស ដែលជាវិមានរបស់ប្រធានាធិបតី ឬ ភ្ញៀវពិសេសរបស់សហរដ្ឋអាមេរិក ដោយតាមទំនៀម ក្នុងវេលាព្រឹកនៃថ្ងៃទីចូលសម្បថ ប្រធានាធិបតីនឹងត្រូវជួបគ្នា តែឆ្នាំនេះ លោក ដូណាល់ ត្រាំ មិនបានចូលរួមពិធីទេ ។

៨. ទោះយ៉ាងណា លោក បៃដេន បានបញ្ជូនលិខិតអញ្ជើញទៅអ្នកដឹ្នាំសភាខុនហ្គ្រេស ៤ នាក់នៃគណបក្សទាំងពីរ គឺលោក មិត មេកខនណេល និង ឃ្វីន មេខារធី មកពីគណបក្សសាធារណរដ្ឋ លោក នេនស៊ី ផេឡូស៊ី និង សាក់ ស៊ូមើរ ពីគណបក្សប្រជាធិបតេយ្យ ។ឮ

៩. រៀងរាល់ដង សមាជិកសភាខុនហ្គ្រេស បានទទួលលិខិតអញ្ជើញចំនួន ២០០.០០០ សន្លឹក ដើម្បីចែកចាយឲ្យប្រជាជនដែលមានសិទ្ធិបោះឆ្នោតចូលរួម តែក្នុងឆ្នាំនេះ សមាជិកសភាមួយរូបៗបានទទួលលិខិតអញ្ជើញតែ១ សន្លឹក មានប្រជាជន ៣.០០០ នាក់ អនុញ្ញាតឲ្យចូលរួមទៅក្នុងបរិវេណខាងក្រៅអគារ និង ១.០០០ នាក់ទៀតអនុញ្ញាតឲ្យចូលទស្សនាក្នុងពិធី ។

១០. គណៈកមា្មធិការបានសម្រេចចិត្តលុបចោលការចូលរួមក្នុងការពិគ្រោះយោបល់ ជាមួយអ្នកជំនាញសុខភាពសាធារណៈ ជាលទ្ធផលពិធីនៅឆ្នាំនេះគឺជា «តូចបំផុត» ចាប់តាំងពីពិធីស្បថចូលកាន់តំណែងឆ្នាំ ១៩៤៥ របស់លោក ហ្វ្រែនគ្លីនឌីរ៉ូសល មានអ្នកទស្សនាត្រឹមតែមួយពាន់នាក់ ដោយសារតែបញ្ហាសុខភាព និងសង្គ្រាមលោក ។

១១. ទោះជា ត្រាំ មិនមានវត្តមាន ក៏អនុប្រធានាធិបតីរបស់គាត់គឺលោក ម៉ៃ ផេន (Mike Pence) មានវត្តមាន រាប់បញ្ចូលទាំងអតីតប្រធានាធិបតី ប៊ីល គ្លីនតុន, លោក ចច ដាប់ប៊លយូ ប៊ូស និងលោក បារ៉ាក់ អូបាម៉ា ។ រីឯអតីតប្រធានាធិបតី Jimmy Carter និងអតីតជំទាវទី ១ Rosalinn Carter មិនអាចមកចូលរួមព្រឹត្តិការណ៍នេះ បាន ។

១២. Roy Blunt ធ្វើជាពិធីករនៃព្រឹត្តិការណ៍នេះ ខណៈពេលដែល Andrea Hall នឹងដឹកនាំសច្ចាប្រណិធាន ហើយក៏មានការចូលរួមពីសិល្បករល្បីៗ Lady Gaga, Jennifer Lopez និង Garth Brooks ផងដែរ ។ ជាមួយគ្នានេះ ក្រុមតន្រ្តីយោធាអាមេរិកក៏នឹងដើរតួជាបទចម្រៀងក្នុងពិធីបើក មុនពេលលោក បៃដេន និង ហែរីសបានចាប់ផ្តើមស្បថ ។

រូបថត by Angela Weiss / AFP

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម