Apple បានវិនិយោគទឹកប្រាក់ចំនួន ២៧០ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថ្មីមួយនៅប្រទេសវៀតណាម

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី28 ខែមករា ឆ្នាំ2021 ម៉ោង 3:22 នាទី ល្ងាច

យោងតាមប្រភពមួយបានបង្ហើបឲ្យដឹងថា​ Apple ផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនទៅប្រទេសវៀតណាម ដោយក្រុមហ៊ុន Cupertino នឹងធ្វើពិពិធកម្មដំណើរការផលិត ដោយសារតែភាពតានតឹងរវាងអាមេរិកនិងចិន។ ប្រភពដដែលបានឲ្យដឹងថា រោងចក្រនៅឥណ្ឌាគួរតែចាប់ផ្តើមផលិតឧបករណ៍ iPhone 12 នៅដើមត្រីមាសនេះ ខណៈរោងចក្រនៅវៀតណាមនឹងដំណើរការលើឧបករណ៍ iPad និង HomePod mini ។ ជាមួយគ្នានេះ រោងចក្រនៅប្រទេសវៀតណាមបានធ្វើការលើឧបករណ៍បំពងសម្លេងឆ្លាតវៃចាប់តាំងពីការណែនាំមក ប៉ុន្តែអ្នកនៅក្នុងឧស្សាហកម្មនេះបានបង្ហាញថាក្រុមហ៊ុន Apple កំពុងបង្កើនការបញ្ជាទិញដល់អ្នកផ្គត់ផ្គង់ដើម្បីពង្រីកសមត្ថភាពផលិតកម្ម។

960x0-2


យោងតាមអ្នកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់បានឲ្យដឹងថា ក្រុមហ៊ុនអាមេរិកនៅតែបន្តដកខ្លួនចេញពីប្រទេសចិន បើទោះបីជាសហរដ្ឋអាមេរិកមានប្រធានាធិបតីថ្មីក៏ដោយ។ អ្នកគ្រប់គ្រងបានបង្ហាញថា ការផ្លាស់ប្តូរនេះមិនត្រឹមតែប៉ះពាល់ដល់ផលិតផលគ្រឿងបរិក្ខាប៉ុណ្ណោះទេ តែក៏ប៉ះពាល់ការលក់ iPhone និង iPad ដែលកំពុងលក់ដាច់បំផុតផងដែរ។

download

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Foxconn ដែលជាដៃគូសំខាន់ និងជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុន Apple បានវិនិយោគទឹកប្រាក់ចំនួន ២៧០ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថ្មីមួយនៅប្រទេសវៀតណាមដើម្បីពង្រីកសមត្ថភាពផលិតកម្ម។ មូលហេតុដែល Foxconn បោះទុនសង់រោងចក្រថ្មីនេះ មិនមែនមកពីភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែថ្លៃពលកម្ម និងការផ្ទុះឡើងនៃមេរោគឆ្លង Covid-19 បានបង្អាក់ដល់សង្វាក់ផ្គត់ផ្គង់យ៉ាងខ្លាំង ហើយ Apple ចង់មានជំរើសច្រើនសំរាប់គំរោងអនាគត។

1200px-Electronics_factory_in_Shenzhen


គួរបញ្ជាក់ផងដែរថា ប្រទេសចិនដែលជាប្រទេសផ្គត់ផ្គង់ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ទំនើបនិងទូលំទូលាយបំផុតរបស់ពិភពលោក នៅតែជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប៉ុន្តែការសម្រេចចិត្តរបស់ Apple ក្នុងការផ្លាស់ប្តូរផលិតកម្មយ៉ាងច្រើនបែបនេះចេញពីប្រទេស បង្ហាញថាការផ្លាស់ប្តូរបច្ចេកវិទ្យារបស់ប្រទេសទាំងពីរទំនងជានឹងបន្តទៅមុខទៀតក្នុងឆ្នាំ ២០២១៕

foxconnwi_04b

Foxconn-denies-iPhone-production-targets


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម