មហាសេដ្ឋីកាណាដា បន្លំខ្លួនធ្វើជាកម្មករ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចុងក្រោយត្រូវឃាត់ខ្លួន និងប្រឈមជាប់គុក ៦ ខែ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី29 ខែមករា ឆ្នាំ2021 ម៉ោង 2:57 នាទី ល្ងាច

ប្ដីប្រពន្ធមួយគូមកពីទីក្រុង Vancouver ដែលប្ដីមានឈ្មោះថា Rodney Baker គឺជាមហាសេដ្ឋី និងជាប្រធានកាសីណូរបស់ក្រុមហ៊ុន Great Canadian Gaming Corporation និងប្រពន្ធឈ្មោះ Ekaterina Baker ដែលជាតារាសម្ដែងម្នាក់ ត្រូវបានមន្ត្រីប៉ូលីសធ្វើការផាកពិន័យ បន្ទាប់ពីរូបគេទាំង ២នាក់ បានជួលយន្តហោះឯកជនមួយ ហោះបន្ដទៅកាន់សហគមន៍ជនជាតិដើម Yukon នៃប្រទេសកាណាដា ដោយមិនធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនោះទេ ហើយក៏បានបន្លំខ្លួនទទួលយកវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទីនោះផងដែរ។

38472206-9186273-image-a-1_1611617875243


ប្រភពបាននិយាយថា ប្ដីប្រពន្ធទាំង ២នាក់ បានមកដល់ទីក្រុង Whitehorse នៅថ្ងៃទី១៩ ខែមករា ហើយក្រោយមកបានជួលយន្តហោះឯកជនមួយ ហោះទៅតំបន់ Beaver Creek ដែលជាតំបន់របស់សហគមន៍ជនជាតិដើម Yukon មានមនុស្សតែ ៩០ នាក់ប៉ុណ្ណោះ។ ពួកគេមិនបាននៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ឱ្យស្របតាមវិធានការការពាជំងឺរាតត្បាតនោះទេ។

cc5861a35b1b41a8b4e05a962efe3d83

បន្ទាប់ពីទៅដល់ទីនោះអ្នកទាំង ២ បានទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយបានប្រាប់អ្នកចាក់វ៉ាក់សាំងថា ពួកគេជាអ្នកធ្វើការនៅផ្ទះសំណាក់ក្បែរនោះ។ ដោយសារពួកគេបានកុហកថា ជាអ្នកនៅទីនោះ ដូច្នេះពួកគេមិនចាំបាច់មានអត្តសញ្ញាណបញ្ជាក់ថាជាជនជាតិ Yukon ក៏បាន។ ក្រោយពីបានទទួលវ៉ាក់សាំងបង្ការជំងឺរួច អ្នកទាំង ២ ក៏បានហោះចេញពីនោះភ្លាម ប៉ុន្តែពួកគេត្រូវបានឃាត់ខ្លួននៅព្រលានយន្តហោះទីក្រុង Whitehorse ដោយសារតែអាជ្ញាធររបស់សហគមន៍ Yukon បានដឹងថា ពួកគេមិនមែនជាកម្មករនៅទីនោះទេ។

Yukon-approved-pic-2

អ្នកទាំង ២នាក់ បានទទួលការពិន័យចំនួន ២ គឺមួយសម្រាប់ការមិននៅដាច់ដោយឡែក និងទី២ ចំពោះការខកខានមិនបានអនុវត្តតាមសេចក្តីប្រកាស ជាទឹកប្រាក់ចំនួន ៩០០ដុល្លារ ក្នុងម្នាក់ៗ។ អ្នកទាំង ២ ក៏ត្រូវប្រឈមចំពោះបទចោទប្រកាន់ធ្ងន់ធ្ងរចំនួន ២ គឺពិន័យជាប្រាក់ ៣៩០ ដុល្លារ បូកនឹងការបង់ថ្លៃបន្ថែម ៦០ ដុល្លារ, ដាក់ពន្ធនាគាររយៈពេល ៦ ខែ ឬទាំងពីរ៕

]

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម