រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសស្រីលង្កាបានឆ្លងជំងឺកូវីដ១៩ ក្រោយទើបផ្សព្វផ្សាយពីសុីរ៉ូមឱសថបុរាណដើម្បីអាចការពារជំងឺកូវីដ១៩

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី25 ខែមករា ឆ្នាំ2021 ម៉ោង 10:26 នាទី ល្ងាច

 បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Pavithra Wanniarachchi បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃសុក្រ ហើយគាត់ធ្លាប់ជាអ្នកផ្សព្វផ្សាយពីសុីរ៉ូមម៉្យាងដែលផលិតដោយបុរសម្នាក់ ដោយបានអះអាងថា វាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបានយូរអង្វែង។ ជម្រាបដែរថា ប្រទេសនេះមានករណីជំងឺកូវីដ១៩ សរុបចំនួន ៥៦ ០៧៦ ករណី និងការស្លាប់មានចំនួន ២៧៦ ករណី។

20210124001046164081contentPhoto2

លោកស្រី Wanniarachchi គឺជារដ្ឋមន្រ្តីទី៤ ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ហើយគាត់បានបង្ហាញការគាំទ្ររបស់គាត់ចំពោះស៉ីរ៉ូម និងបានផ្សព្វផ្សាយវាថា ជាថ្នាំអាចជួយបញ្ឈប់ជំងឺរាតត្បាតនេះបាន ខណៈមានមនុស្សរាប់ពាន់នាក់បានទៅរកទិញស៉ីរ៉ូមនោះ។ ចំណែកបុរសដែលជាអ្នកបង្កើតទឹកស៉ីរ៉ូមបាននិយាយថា ស៉ីរ៉ូមរបស់គាត់មានរួមបញ្ចូលដូចជា៖ ទឹកឃ្មុំ និងចន្ទន៍គ្រឹះស្នា ហើយរូបមន្តនេះគឺគាត់បានមកពីការយល់សប្តិ។ លោកស្រី Wanniarachchi បានតេស្ដរកជំងឺកូវីដ១៩ រហូតដល់ទៅ ២ដង ហើយក៏វិជ្ជមានទាំង ២ដង ផងដែរ ដែលជាហេតុអាជ្ញាធរណែនាំឱ្យអ្នកដែលមានទំនាក់ទំនងជាមួយគាត់ទាំងអស់ត្រូវនៅដាច់ដោយឡែក៕

unnamed

4b04ac76-5d43-11eb-a99a-beae699a1a1d_image_hires_142633


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម