លោក​ ចូ បៃដិន ផ្អាកការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី28 ខែមករា ឆ្នាំ2021 ម៉ោង 2:58 នាទី ល្ងាច

វ៉ាស៊ីនតោន ៖ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោក ចូ បៃដិន បានសម្រេចចិត្តផ្អាកការលក់អាវុធ ឱ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានអនុញ្ញាតដោយអតីតរដ្ឋបាល លោក ដូណាល់ ត្រាំ នោះហើយ។ 

image_1

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ជាលើកដំបូងបំផុតរបស់ខ្លួន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខិន (Antony Blinken) ក៏បានគូសបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកកំពុងត្រួតពិនិត្យឡើងវិញ លើការលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមជាមួយការបញ្ជាក់ថា វាគឺជារឿងធម្មតារបស់រដ្ឋបាលថ្មី។ លោក Blinken បន្ថែមថា ការត្រួតពិនិត្យឡើងវិញនេះ គឺដើម្បីធ្វើឱ្យប្រាកដជាថា ការលក់អាវុធទាំងនេះមិនធ្វើឱ្យប៉ះពាល់ដល់ យុទ្ធសាស្ត្រ និងគោលនយោបាយការបរទស របស់សហរដ្ឋអាមេរិក។

fn-2020-07-18-20-55-28-0

គួរបញ្ជាក់ថា កាលខែឧសភា ឆ្នាំ២០១៩ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសពីការលក់អាវុធក្នុងទំហំទឹកប្រាក់ ៨ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងហ្ស៊កដានី។ បន្ថែមពីលើនេះអតីតរដ្ឋបាលលោក ត្រាំ ក៏បានអនុញ្ញាតការលក់អាវុធ ក្រោមកិច្ចព្រមព្រៀងមួយមានតម្លៃ ២៩០លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត កាលពីចុងខែធ្នូ ឆ្នាំ២០២០ផងដែរ បន្ទាប់ពីលោកបានជូនដំណឹងដល់សភា ពីការលក់យន្ដហោះ F-35 ឱ្យអេមីរ៉ាតអារ៉ាប់រួម ដោយសារតែប្រទេសនេះបានយល់ព្រម ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែល តាមការចង់បានរបស់អាមេរិក៕

860x394

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម