បុរសម្នាក់រ...ងរ...បួ..សស្រាលក្នុងហេតុការរថយន្តបុកប៉ះគ្នាជាមួយនឹងម៉ូតូ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី12 ខែមករា ឆ្នាំ2024 ម៉ោង 12:44 នាទី ព្រឹក

បុរសម្នាក់រ...ងរ...បួ..សស្រាលក្នុងហេតុការរថយន្តបុកប៉ះគ្នាជាមួយនឹងម៉ូតូ

ខេត្តព្រះសីហនុ : ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកប៉ះគ្នាជាមួយនឹងម៉ូតូបានបង្កឲ្យមនុស្សម្នាក់រងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ4 កាលពីវេលាម៉ោង 11:30នាទី ថ្ងៃ ព្រហស្បតិ៍ ទី11 ខែ មករា ឆ្នាំ 2024 ត្រង់ចំណុចប្រឈិតសាលារៀនចម្ការកៅស៊ូ ស្ថិតនៅភូមិ សង្កាត់លេខ 01 ក្រុង/ខេត្តព្រះសីហនុ។

◦ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនហេតុការណ៍នេះកើតឡើង គេបានប្រទះឃើញរថយន្តមួយគ្រឿង មានទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូមួយគឿង មានទិសដៅស្របគ្នា បណ្តាលអោយភាគីខាងរម៉ូតូរងរបួសស្រាលម្នាក់។។

តាមប្រភពដដែលបានបន្តទៀតថារថយន្ត មានពាក់ផ្លាក់លេខ ភ្នំពេញ 2B-2309 បើកបរដោយជនជាតិខ្មែរ ពុំបណ្តាលអោយរបួសទេ រីឯ ម៉ូតូ ពាក់ផ្លាកលេខ កំពត 1P-7966 ធ្វើដំណើរ។



ជុំវិញហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យបុរសម្នាក់រងរបួសស្រាល។ ចំណែកររថយន្តនិងម៉ូតូ នៅហ្នឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងធ្វើការសម្របសម្រួលអោយភាគីទាំងសងខាងចចារគ្នា។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម