ស្នងការនគរបាលខេត្តព្រះសីហនុនាំយកអំណោយជូនដល់មន្ត្រីនគរបាលដែលជួបគ្រោះថ្នាក់ការងារខណៈពេលបំពេញភារកិច្ច

ព័ត៌មានសង្គមថ្ងៃសុក្រ ទី12 ខែមករា ឆ្នាំ2024 ម៉ោង 7:42 នាទី ល្ងាច

ខេត្តព្រះសីហនុ:ដោយមានការណែនាំ និងមានការយកចិត្តទុកដាក់ពីឯកឧត្តមឧត្តមសេនីយ៍ឯកសរដ្ឋាស្នងការនគរបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី 12 មករានេះបានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ណុបបញ្ញាដឹកនាំមន្ត្រីក្រមឱវាទរួមជាមួយលោក ដំ ប្រាក់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ 4 បាននាំយកថវិកាមួយចំនួនប្រគល់ជូនលោកអនុសេនីយ៍ត្រី វង្ស ចំរើន គ្រោះថ្នាក់ការងារខណះពេលទំនាស់វិវាទរវាងពលរដ្ឋ។

      ស្ថិតក្នុងឱកាសនោះផងដែរតាមរយៈ លោកឧត្តមសេនីយ៍ត្រីណុបបញ្ញា បានផ្ដាំផ្ញើសាកសួរសុខទុក្ខនិងលើកទឹកចិត្ត ដោយបានកោតសរសើរដល់ស្មារតីរបស់មន្ត្រីនគរបាលដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការចុះអនុវត្តការងារ រហូតមានគ្រោះថ្នាក់ជាយ័ត្នអាហេតុ។ការខិតខំបំពេញភារកិច្ចរបស់លោកអនុសេនីយ៍ត្រី វង្ស ចំរើន គឺជាគំរូមួយដ៏ល្អសម្រាប់មន្ត្រីដែលជាអ្នកបម្រើប្រជាពលរដ្ឋ។សម្របសម្រួលដោយលោកស្រី វ៉ើន កញ្ញា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម