មនុស្ស ១១ នាក់បានស្លា.....ប់នៅខេត្តរតនគិរីដោយសារ "ពុ....ល ស្រា"

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី03 ខែកក្កដា ឆ្នាំ2023 ម៉ោង 7:18 នាទី ល្ងាច

មនុស្ស ១១ នាក់បានស្លា.....ប់នៅខេត្តរតនគិរីដោយសារ "ពុ....ល ស្រា"

ខេត្តរតនគិរី : ករណីស្លា......ប់កម្មករធ្វើការនៅក្រុមហ៊ុន ហ័ងអាញ អណ្ដូងមាសចំនួន១១នាក់ បានស្លា....ប់ហើយក្នុងនោះមានកម្មករនិយោជិតចំនួន៥នាក់"។ នេះបើតាមការសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី"គិតត្រឹមថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៣ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

សេចក្តីប្រកាសព័ត៌មានដ៏ដែលបញ្ជាក់ថា ករណីដែលបានកើតឡើងជាបន្តបន្ទាប់ខាងលើ គឺជាករណីពុលស្រាដែលត្រូវបានដាក់លក់នៅតាមទីតាំងក្បែរក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានជនរងគ្រោះសរុបចំនួន ១១នាក់ បានបាត់បង់ជីវិតចំនួន ១០ នាក់ ក្នុងនោះមានកម្មករនិយោជិតចំនួន ០៥នាក់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះពីគ្រប់ អាជ្ញាធរមានសមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធ។

សូមបញ្ជាក់ថា ករណីនេះត្រូវបានឯកឧត្តម ញ៉ែម សំអឿន
អភិបាលខេត្តរតនគិរី រួមនឹងមន្ទីរជំនាញពាក់ព័ន្ធបានខិតខំ
ប្រឹងប្រែងដុតដៃដុតជើងទាំងយប់ទាំងថ្ងៃក្នុងការជួយ
សង្គ្រោះជនរងគ្រោះដែលបានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ៕

#មនទីរព័ត៌មានខេត្តរតនគិរី

អត្ថបទដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម