តំបន់ជាច្រើននៃក្រុងព្រះសីហនុ ត្រូវបានទឹកជន​លិច ធ្វើអោយ បាត់ខ្លួនមនុស្សម្នាក់ និងលំនៅដ្ឋានជាច្រើន ត្រូវបានលិចលង់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី24 ខែសីហា ឆ្នាំ2021 ម៉ោង 10:38 នាទី ល្ងាច

ខេត្តព្រះសីហនុៈល្ងាចថ្ងៃទី២៤សីហា​ឆ្នាំ២០​២១នេះ តំបន់មួយចំនួន​នៃក្រុង​ព្រះ​សី​ហ​នុ នា ត្រូវបានរងការជន់លិច បន្ទាប់​ពី​មានភ្លៀងធ្លាក់យ៉ាងគំហុក​ប្រមាណ​ជិត​៤​ម៉ោងជាហេតុធ្វើអោយប្រជាពលរដ្ឋមួយចំនួន សម្តែងការព្រួយបារម្មណ៏យ៉ាងខ្លាំង ឯ ប្រជាពលរដ្ឋមួយចំនួនដែលត្រូវបានទឹកជនលិចកំពុង ស្វែងរកកិច្ចអន្តរាគមន៏​ពី​សមត្ថកិច្ច ខណះពេលកំពុងជួបវិបត្តិកូវិត១៩ ឥឡូវមកជួបគ្រោះទឹកជំនន់​មួយ​ជាន់​ទៀត។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានគូសបញ្ចាក់​ថា​គិត​ត្រឹមម៉ោង០៩យប់នេះ កម្រិតទឹក​ភ្លៀង​មានកម្ពស់២៤៩មម និងបើតាម​យោង​ការ​ព្យាករណ៍ករណី​ភ្លៀងធ្លាក់នៅ​ខេត្ត​ព្រះសីហនុ នឹងបន្តធ្លាក់ពីកម្រិត​មធ្យម​ទៅ​ច្រើន ដូច្នេះរដ្ឋបាលខេត្តសូមអំពាវ​នាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ដោយ​​ស្វែងរកទីតាំងដែលមានសុវត្ថិភាព និង​កុំ​ធ្វើដំណើរចាកចេញពីផ្ទះបើ​គ្មាន​ភាពចាំបាច់។ចំពោះផលប៉ះពាល់ ចំនួនខ្នង​ផ្ទះបង​ប្អូន​ប្រជាពលរដ្ឋ ដែលបានរង​ការជន់​លិចនេះអាជ្ញាធរមូលដ្ឋាន នៅពុំទាន់​ទទួល​បានព័ត៏មាន​លំអិតនៅ​ឡើយ​ទេ ព្រោះ ស្ថានភាពភ្លៀវនៅតែបន្តធ្លាក់ដ៏ដែល បើ​ទោះ​បីជា មានការថមថយបន្តិចក្តី។

គួបញ្ជាក់ផងដែរថា ក្នុងកំឡុងឆ្នាំ២០១៩ ក្រុងព្រះសីហនុ បានរង​ការ​ជន់​លិច​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្រោយពីរដ្ឋបាលខេត្តដែលដឹកនាំដោយ ឯកឧត្តម គួច ចំរើន បាន​ធ្វើការស្តាប្រព័ន្ឋអូ ប្រលាយ រួចមកនៅឆ្នាំ២០២០ ក្រុងព្រះសីហនុ ពុំមានការ​ជនលិចនោះទេ ទើបតែនៅចុងរដូវវស្សាឆ្នាំ២០២១នេះ ស្រាប់តែមានការជន​លិច​សារជាថ្មី ដែលកំរិតជនលិចនេះ ប្រហាក់ប្រហែលឆ្នាំ២០១៩ គឺកំរិតទឹកក្រោមតែ បន្តិចបន្តួចតែប៉ុណ្ណោះ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម