កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែមករា ឆ្នាំ2024 ម៉ោង 2:44 នាទី ល្ងាច

ខេត្តបន្ទាយមានជ័យ: នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួម លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី តំណាង ក្រុង ស្រុក មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត បានចូលរួម។

-កិច្ចប្រជុំនេះមានសេចក្ដីព្រាងរបៀបវារៈស្ដីពី៖របៀបវារៈទី១ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃ កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។របៀបវារៈទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។របៀបវារៈទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តរបៀបវារៈទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចជូនមន្ទីរ អង្គភាព ទីចាត់ការ អង្គភាពចំណុះ សាលាខេត្ត និងអភិបាលក្រុង ស្រុកដែលមានការពាក់ព័ន្ធ សិក្សាស្រាវជ្រាវ ដោះស្រាយបញ្ហា សំណួរ សំណូមពរដែលទទួលបានពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣។

របៀបវារៈទី៥៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈ ឯ អភិបាលខេត្តបន្ទាយមានជ័យ។

របៀបវារៈទី៦៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែង ចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខេត្ត សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ និងថវិកាពង្រឹងយន្តការរដ្ឋបាល។របៀបវារៈទី៧ ៖ ផ្សេងៗ៕

ព័ត៍មានទាន់ហេតុការណ៍ដោយ លោ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម