កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចុះបង្រាបមុខសញ្ញាជូញដូរនិងប្រើប្រាស់គ្រឿងញៀនបានជនសង្ស័យ ៤នាក់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី12 ខែមិថុនា ឆ្នាំ2022 ម៉ោង 12:44 នាទី ល្ងាច

ខេត្តព្រៃវែង៖ ម៉ោង០១:០០នាទីថ្ងៃទី១០ខែមិថុនា ឆ្នាំ ២០២២
កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចុះបង្រាបមុខសញ្ញាជូញដូរនិងប្រើប្រាស់គ្រឿងញៀនបានជនសង្ស័យ ៤នាក់ រួមទាំង
វត្ថុតាងរួមមាន៖
- ម្សៅក្រាមពណ៌សថ្លាចំនួន២០ កញ្ចប់ទម្ងន់ ៥៩៤,២៥ ថ្លឹងទាំងសំបកថង់។
-ថ្នាំគ្រាប់WYពណ៍ក្រហមចំនួន០១ក្រាម។
- ឧបករណ៍ជក់ថ្នាំចំនួន០៣ សម្រាប់។
-កន្ត្រៃកាត់ថង់ចំនួន ០១ ។
-ទូរសព្ទដៃចំនួន០៨ គ្រឿង។
-ម៉ូតូចំនួន០២គ្រឿង ( ជាមធ្យោបាយសំរាប់ធ្វើសកម្មភាពលក់ថ្នាំញៀន)
-រថយន្តម៉ាក lexus ចំនួន០១រឿងពណ៌សស្លាកលេខ
ភ្នំពេញ 2AP.0085 (ជាមធ្យោបាយសំរាប់ធ្វើសកម្មភាពលក់ថ្នាំញៀន)
- ស្កុតបិទពណ៌ខ្មៅចំនួន០២ ដុំ។
- ដែកកែឆ្នៃមុខស្រួចចំនួន០៤ (ជាឧបករណ៍សម្រាប់ធ្វើសកម្មភាព បុកកាច់សោរម៉ូតូ)។

បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម