ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអញ្ជើញជាគណៈធិបតីក្នុងពិធីដាក់ឲ្យដំណើរការ DV PAY សាខាខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី26 ខែធ្នូ ឆ្នាំ2023 ម៉ោង 1:58 នាទី ល្ងាច

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអញ្ជើញជាគណៈធិបតីក្នុងពិធីដាក់ឲ្យដំណើរការ DV PAY សាខាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ដោយកត់សម្គាល់ឲ្យឃើញថាមួយរយៈក្រោយមកនេះខេត្តព្រះសីហនុ មានការអភិវឌ្ឍទៅលើវិស័យសេដ្ឋកិច្ចជាច្រើនមានដូចជា៖ ធនាគារ ,សណ្ឋាគារ ,កាស៊ីណូ រួមទាំងការអភិវឌ្ឍន៍នៅហើយថារចនាសម្ព័ន្ធ និងសមិទ្ធផលផ្សេងៗ ដែលធ្វើឲ្យមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ រួមទាំងអ្នកវិនិយោគក៏បានមកធ្វើការដាក់វិនិយោគនៅក្នុងខេត្តមួយនេះផងដែរ ដោយបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយនៅកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធបើកដំណើរការ DV PAY សាខាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយក្នងនោះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងអ្នកវិនិយោគិនជាច្រើនកុះករផងដែរ។


  
ដោយឆ្លៀតក្នុងឱកាសនោះផងដែរលោក វ៉ាង ជាប៉ិ Wang Jie Bi ដែលជាអ្នកវិនិយោគបានបណ្ដាក់ទុននៅក្នុងខេត្តព្រះសីហនុ ហើយក៏ជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន DV GROUP ដែលមានប្រភពមកពីប្រទេសមីយ៉ាន់ម៉ា ហើយក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយបានចាប់ផ្តើមអភិវឌ្ឍអាជីវកម្មនៅប្រទេសកម្ពុជា ក្នុងការចួលរួមចំណែកការស្ថាបនាអាកាសយានដ្ឋានដារ៉ាសាគរ ហើយនៅពេលបច្ចុប្បន្ននេះគម្រោងត្រូវបានជិតបញ្ចប់ការសាងសង់ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្នុងនោះក្រុមហ៊ុនក៏បានបង្កើតមជ្ឈមណ្ឌលកំសាន្ត DV នៅក្នុងខេត្តព្រះសីហនុ បច្ចុប្បន្ននេះមានបុគ្គលិកសរុបចំនួន ១១៦០នាក់ផងដែរ ដោយនៅក្នុងខែកញ្ញា ឆ្នាំ២០២២ យើងទទួលបានការស្នើសុំអាជ្ញាបណ្ណសម្រាប់ DV PAY ហើយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ 

គម្រោងមជ្ឈមណ្ឌលកម្សាន្តបែបចម្រុះបានបើកការដ្ឋានសាងសង់នៅផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ ជាមួយគ្នានេះផងដែរស្នាក់ការកណ្តាល DV PAY ក៏បានបើកដំណើរការសាងសង់នៅរាជធានីភ្នំពេញផងដែរ ហើយសង្ឃឹមថាភ្ញៀវកិត្តិយស និងគណៈធិបតី និងបន្តការគាំទ្រយកចិត្តទុកដាក់ដល់ក្រុមហ៊ុន ដើម្បីបន្តដំណើរទៅមុខឥតឈប់ឈរ ដោយពង្រីកអាជីវកម្ម DV Group ទៅក្នុងវិស័យទូទាត់ហិរញ្ញវត្ថុ ក្នុងគោលបំណងបង្កើតបទពិសោធន៍ទូទាត់ថ្មី ដែលជាបច្ចេកវិទ្យាដ៏សម្បុរបែប ហើយក្រុមហ៊ុនមានការជំនឿយ៉ាងមុតមាំថា បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏មានឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមកម្ពុជា តាមរយៈការទូទាត់តាមបែបបច្ចេកវិទ្យាទំនើប និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពឆ្នៃប្រឌិត ហើយក្រុមហ៊ុននឹងចូលរួមចំណែកក្នុងការជួយអ្នកទាំងអស់គ្នាឱ្យសម្រេចបានរបៀបរស់នៅដែលមានភាពងាយស្រួលជាងមុនកាត់បន្ថយពឹងផ្អែកការចាយសាច់ប្រាក់ បង្កើនសុវត្ថិភាពការទូទាត់ឱ្យមានភាពកាន់តែល្អប្រសើរ ថែមទាំងការរីកចម្រើនផ្នែកសង្គមផងដែរ ធ្វើឱ្យប្រទេសកម្ពុជាឈានមុខលើសេដ្ឋកិច្ច ព្រមទាំងបេ្តជ្ញាលើកកម្ពស់អភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុបែបបច្ចេកវិទ្យា នឹងនាំប្រទេសកម្ពុជាឆ្ពោះទៅយុគ្គសម័យថ្មីហិរញ្ញវត្ថុដែលគ្មានក្រដាសប្រាក់ ការគាំទ្រគម្រោងពាណិជ្ជកម្មបែបអេឡិចត្រូនិច ការឆ្នៃប្រឌិតថ្មីបែបហិរញ្ញវត្ថុឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ដោយធានាសុវត្ថិភាព និងទិន្នន័យឯកជនរបស់អតិថិជនឱ្យបានសុក្រឹត្យ។


 
នាឱកាសនោះផងដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ បើកឱ្យដំណើការ DV PAY សាខាខេត្តព្រះសីហនុ ជាផ្លូវការនាពេលនេះ ស្របពេលដែលអ្នកវិនិយោគទុនមានការជំនឿជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន រួមទាំងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន រមណីយដ្ឋានធម្មជាតិ ជីវៈចម្រុះដ៏សម្បូរបែប ព្រមទាំងឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាតត្រូវបានប្រសិទ្ធនាមជា"តារារៈនាទិសនិរតី"នឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅក្នុងខេត្ត ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ដោយទន្ទឹមនោះការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជាពិសេសការអនុវត្តនូវគោលនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»ឱ្យកាន់តែមានប្រសិទ្ធភាព ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្ដេជ្ញាប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋជនជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ជួញដូរអាវុធ បង្ខាំងមនុស្ស និងបទល្មើសផ្សេងទៀត ដើម្បីធានាឱ្យខេត្តមានសន្តិសុខ សុវត្ថិភាពដល់ការរស់នៅបានសុខស្រួលទាក់ទាញការវិនិយោគ និងទេសចរណ៍នាពេលខាងមុខនេះ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម