ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជិត៥០គ្រាប់នៅទីតាំងពីរផ្សេងគ្នាក្នុងស្រុកគាស់ក្រឡ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី20 ខែឩសភា ឆ្នាំ2021 ម៉ោង 3:30 នាទី ល្ងាច


ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៥០គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញខណះពេលដែលពួកគាត់ចុះភ្ជួរដីស្រែនៅលើទីតាំងពីរផ្សេងគ្នាក្នុងថ្ងៃតែមួយ ក្នុងទឹកដីនៃស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានអោយដឹងនៅរសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១នេះថា ទីតាំងប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌលើកទីមួយនៅចណុចភូមិ បឹង រាំង ឃុំធិបតី ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង ខណៈដែលប្រជា ពលរដ្ឋ ឈ្មោះ គុត គូ ភេទ ប្រុស អាយុ ៧៤ឆ្នាំ បានចុះភ្ជួរស្រែហើយប្រទះឃើញ និងបានរាយការណ៍មកកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ធិបតី ចុះទៅពិនិត្យជាក់ស្តែង និងប្រមូលយកបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០៧គ្រាប់ ដែលក្នុងនោះមាន! /គ្រាប់ DK 76mmចំនួន០៥គ្រាប់
-គ្រាប់ DK 75mmចំនួន ០១គ្រាប់
-គ្រាប់ 105mmចំនួន០១គ្រាប់។

លើកទីពីរនៅចំណុចអូរទ្រូងអណ្តើក ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខណៈដែលពលរដ្ឋចុះភ្ជួរដីស្រែ និងបានរាយការណ៍អោយសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង និងប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌ
ប្រភេទគ្រាប់ ៨២ម.ម ចំនួន៣៧គ្រាប់ផងដែរ ដែលសរុបទាំងអស់ស្មើចំនួន ៤៤គ្រាប់។

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយពីប្រមូលបាន សមត្ថកិច្ចយើងបានរាយការណ៍ទៅអង្គភាពកំចាត់មីន halo trust និង បាន ប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំង អស់នេះអោយយកទៅរក្សាទុកដេីម្បីធ្វើការកំទេចចោលនៅពេលក្រោយ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម