ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងប្រហែល២២ និង០០នាទី នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋដែលជាម្ចាស់កាបូប បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានជនសង្ស័យបានឆក់កាបូបរបស់គាត់ នៅចំណុចផ្លូវក្រោយផ្សារទំនើប Orange ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈដែលបាត់បង់រួមមាន ៖
- កាបូបយួដៃ ម៉ាក LV ចំនួន ០១
- កាបូបលុយ តូច ម៉ាក POLO ពណ៌ខ្មៅ ចំនួន ០១
- កូនសោរថយន្ត ចំនួន ០១
- សម្គាល់ខ្លួននិងកាតធនាគារ មួយចំនួន។
- លុយអាមេរិក ចំនួន ៩០០ (ប្រាំបួនរយ)ដុល្លារ (នៅក្នុងកាបូបលុយ ម៉ាក POLO)។
- លុយខ្មែរ ចំនួនប្រហែល ៦លានរៀល (នៅក្នុងកាបូបយួដៃម៉ាក LV) ។
បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងល្បាតបានធ្វើការស្រាវជ្រាវចេញពួនស្ទាក់ រហូតកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់បានជនសង្ស័យ ០១នាក់ នៅចំណុចម្តុំចំការស្ពៃ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះ ឈ្មោះ ផង់ ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីគយ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យ១នាក់ មានឈ្មោះ NGCLYEN LE CHANH ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (លិខិតឆ្លងដែនមិននៅជាប់ខ្លួន) ។
សម្ភារៈដែលដកហូតបានរួមមាន ៖
- ទូរស័ព្ទដៃ ចំនួន 3គ្រឿង
▪︎iPhone (ជារបស់ជនសង្ស័យ)
▪︎OPPO និង Samsung (ជារបស់ជនរងគ្រោះ)
- ម៉ូតូ ១គ្រឿង ម៉ាក Nex ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1O-4835 (មធ្យោបាយធ្វើសកម្មភាព)។
- លុយខ្មែរ ប្រហែល 20ម៉ឺនរៀល។
- លុយអាមេរិក ប្រហែល 860$ (ក្រដាស 100 ចំនួន 8សន្លឹក, ក្រដាស 50$ ចំនួន 1សន្លឹក, ក្រដាស 10$ ចំនួន 1សន្លឹក) - ក្នុងនោះ ជារបស់ជនរងគ្រោះ 800$។
- កូនសោររថយន្ត ចំនួន 1 (របស់ជនរងគ្រោះ)
- អត្តសញ្ញាណប័ណ្ណ 1សន្លឹក (របស់ជនរងគ្រោះ)
- កាត ATM 2សន្លឹក ( ABA , Canadia ) (របស់ជនរងគ្រោះ)
- កាតសមាជិកបក្សប្រជាជន ចំនួន 1 (របស់ជនរងគ្រោះ)
- ប័ណ្ណ ប.ស.ស ចំនួន 1 (របស់ជនរងគ្រោះ)
- ប័ណ្ណបើកបរ ចំនួន 1 (របស់ជនរងគ្រោះ)
- កាតចាក់វ៉ាក់សាំង ចំនួន 1 (របស់ជនរងគ្រោះ)
- លិខិតឆ្លងដែន ចំនួន 1ក្បាល ។
បច្ចុប្បន្នករណីនេះកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរបន្តនិតិវិធីជំនាញ ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ សោម ភ័ក្រត្រា