តុលាការ ខេត្តត្បូងឃ្មុំ ឃុំខ្លួនអ្នកកាសែតម្នាក់ ពីបទឆបោក ប្រាក់ជិត២ម៉ឺនដុល្លារ...

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 12:55 នាទី ព្រឹក

.ខេត្តត្បូងឃ្មុំ៖ ៀអ្នកកាសែតម្នាក់ ត្រូវបានតុលាការខេត្តត្បូងឃុំ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្ត ក្រោមការចោទប្រកាន់ពីបទឆបោកប្រាក់ប្រជាពលរដ្ឋចំនួន ១៥០០០ដុល្លារ អាមេរិក។

ឈ្មោះ វ៉ន ទូច ជាអតីតអ្នកសារពត៌មាន ទូរទស្សន៍អនឡាញ SMJ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេ ត្ត្បូងឃ្មុំ ចាប់ខ្លួនកាលពីថ្ងៃទី៣០តុលា ឆ្នាំ២០២២ នៅគីឡូម៉ែត្រលេខ ៧៩ ខណៈលោកដឹកគោ ចេញពីផ្ទះ នៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការខេត្តត្បូងឃ្មុំ  តាមបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៣នាក់ រួមមានឈ្មោះហ៊ម ញាញ់   ឈ្មោះ លីមយ៉ង និងម្នាក់ទៀត ឈ្មោះជាណាត ពាក់ព័ន្ធករណីឆបោកប្រាក់របស់ពួកគេ ចំនួន ១៥០០០ដុល្លារ ប្រព្រឹត្តទៅ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ៕ 



ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម