ល្ពឹសដៃដេកស្អាត ឆ្លៀតឱកាសដែលធ្វើសកម្មភាពឆក់ទូរស័ព្ទគេ ត្រូវនគរបាលជំនាញបង្ក្រាប (ឃាត់ខ្លួន )

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី04 ខែកក្កដា ឆ្នាំ2023 ម៉ោង 1:12 នាទី ល្ងាច

ល្ពឹសដៃដេកស្អាត ឆ្លៀតឱកាសដែលធ្វើសកម្មភាពឆក់ទូរស័ព្ទគេ ត្រូវនគរបាលជំនាញបង្ក្រាប (ឃាត់ខ្លួន )

ខេត្តព្រះសីហនុ : លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលជំនាញបង្ក្រាបឃាត់ខ្លួនជនសង្សយ័ម្នាក់ដែលធ្វើសកម្មភាព ឆក់ទូរសព្ទ័ដៃក្នុងឃុំបិតត្រាំងស្រុកព្រៃនប់។

លោកឧត្តមសេនីយ៌ទោស្នងការបញ្ជាក់ថានៅថ្ងៃទី០៣.០៧.២០២៣ វេលាម៉ោង១៧ : ៣០នាទីមានករណីឆក់ទូរសព្ទដៃកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ យុិន ឌីណា ភេទ ប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូ០១គ្រឿងទៅឆក់ទូរសព្ទដៃម៉ាក iphone ១១ ពណ៍ផ្ទៃមេឃ ពីជនរងគ្រោះឈ្មោះ ឈិត សុវណ្ណរស្មី ភេទស្រី មុខរបរសិស្ស មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ បន្ទាប់ពីបានទទួលពត៍មានរួចកម្លាំងជំនាញនគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងប៉ុស្តិ៍បិតត្រាំង បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ ពេលជនសង្ស័យយកទូរស័ព្ទទៅបុកប្រូហ្ក្រាមនៅកន្លែងលក់ទិញទូរស័ព្ទមួយកន្លែង។
វត្តុតាងដកហូតរួមមាន៖
១.ម៉ូតូ០១គ្រឿងម៉ាកBeat ពណ៌ក្រហម+ស ពាក់ផ្លាកលេខភ្នំពេញ1JP-3376(ជាមធ្យោបាយប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យ)។
២.ទូរស័ព្ទដៃ០១គ្រឿងម៉ាក iphone ១១ពណ៌ផ្ទៃមេឃ(ជារបស់ជនរងគ្រោះ)។

ជនសង្ស័យ នគរបាលនឹងចាត់ចែងបន្តតាមនីតិវិធីច្បាប់។

សម្រួលអត្ថបទដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម