ត្រឹមតែរយៈពេលមួយម៉ោងមានគ្រោះថ្នាក់ចរាចរណ៍ពីផ្ទួនៗ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី25 ខែសីហា ឆ្នាំ2023 ម៉ោង 1:21 នាទី ល្ងាច

ត្រឹមតែរយៈពេលមួយម៉ោងមានគ្រោះថ្នាក់ចរាចរណ៍ពីផ្ទួនៗ

ខេត្តព្រះសីហនុ÷មានករណីគ្រោះថ្នាក់ចរាចរណ៍ ពីដាច់ដោយឡែកពីគ្នាត្រឹមតែរយៈពេលមួយម៉ោងប៉ុណ្ណោះប៉ុន្តែមិនបណ្ដាលឱ្យមានអ្នករករបួសធ្ងន់នោះទេ។ហេតុការណ៍ទាំងពីរករណីនេះកើតឡើងនៅវេលាម៉ោង 11:00 និង 20 នាទីយប់ថ្ងៃទី 24 ខែសីហាឆ្នាំ 2023 និងម៉ោង 12:00 និង 15 នាទីឈានចូលថ្ងៃទី 25 ខែសីហាឆ្នាំ 2023។
    យោងតាមប្រភពប្រជាពលរដ្ឋពីកន្លែងកើតហេតុបានឱ្យដឹងថា ដោយករណីទី ១ បង្កឡើង រវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលអោយមានអ្នករងរបួសស្រាលម្នាក់ នៅតាមបណ្ដោយផ្លូវមិត្តភាពកម្ពុជាខ្មែរសូវៀត កាលពីវេលាម៉ោង 11:20 នាទីយប់ ថ្ងៃ ព្រហស្បតិ៍ ទី 24 ខែកក្កដា ឆ្នាំ 2023 ត្រង់ចំណុចផ្លូវឡើងលើភ្នំយន្តហោះស្ថិតនៅភូមិ...សង្កាត់4 ក្រុង/ខេត្តព្រះសីហនុ។ មុនពេលកើតហេតុបានឃើញរថយន្តមួយគ្រឿងពណ៌ស ម៉ាកAlphard ពាក់ស្លាក់លេខ ភ្នំពេញ 2BW-3259 ដំណើរមានទិសដៅពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុខាងលើរថយន្តបានបត់ឆ្វេង ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាក អាសង់ឌ្រីម ពាក់ស្លាកលេខ ត្បូងឃ្មុំ 1I-1457 មានទិសដៅពីត្បូងទៅជើងក៏ជ្រុលទៅបុកចំពាក់កណ្តាលទ្វារពេញទំហឹងបណ្តាលអោយមានអ្នករងរបួសស្រាល។។ តាមប្រភពដ៏ដែលបានបន្តទៀតថា អ្នកបើកបររថយន្តដោយជនជាតិខ្មែរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ភាគីខាងម៉ូតូបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជាជនជាតិខ្មែរ ភ្លាមៗនោះមានអ្នករងរបួសស្រាលម្នាក់។និងករណីទី 2 បង្កឡើងរវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលអោយមានអ្នករងរបួសស្រាលម្នាក់និងធ្ងន់ម្នាក់នៅតាមបណ្ដោយផ្លូវឃ្លាំងលើ កាលពីវេលាម៉ោង 12:10 នាទីយប់ ថ្ងៃ ព្រហស្បតិ៍ ទី 24 ខែកក្កដា ឆ្នាំ 2023 ត្រង់ចំណុចប្រឈិតពេទ្យគ្លីនិកឯកទេសមង្គលស្ថិតនៅភូមិ03 សង្កាត់01 ក្រុង/ខេត្តព្រះសីហនុ។ដោយមុនពេលកើតហេតុបានឃើញម៉ូតូរថយន្តមួយគ្រឿងពណ៌ស ម៉ាកToyota Highlander ពាក់ស្លាក់លេខ ព្រះសីហនុ 2A-7118 ដំណើរមានទិសដៅពីកើតទៅលិចលុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាក អាសង់ឌ្រីម ពាក់ស្លាកលេខ បាត់ដំបង 1AJ-2588 មានទិសដៅពីលិចទៅកើតបានវ៉ាឆ្វេងក៏ជ្រុលទៅបុកចំពីមុខរថយន្តពេញទំហឹងបណ្តាលអោយមានអ្នករងរបួសស្រាលម្នាក់នឹងរងរបួសធ្ងន់ម្នាក់។តាមប្រភពដ៏ដែលបានបន្តទៀតថា អ្នកបើកបររថយន្តដោយជនជាតិខ្មែរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ភាគីខាងម៉ូតូបើកបរដោយបុរសពីរនាក់ជាជនជាតិខ្មែរ ភ្លាមៗនោះមានអ្នករងរបួសស្រាលម្នាក់នឹងធ្ងន់ម្នាក់។ភ្លាមៗនោះអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តនឹងម៉ូតូនៅហ្នឹងកន្លែង។ សម្រូលចេញផ្សាយដោយលោកនី វ៉ាន់នី​ន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម