លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការឆ្លងជំងឺផ្តាសាយបក្សី ក្នុងអំឡុងពិធីសែនដូនតានិងពិធីផ្សេងៗ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី30 ខែមករា ឆ្នាំ2021 ម៉ោង 3:43 នាទី ល្ងាច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តស្វាយរៀងបានអញ្ជើញជាអធិបតី ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ចុះជួយខេត្តស្វាយរៀងប្រចាំឆ្នាំ ២០២០ និងទិសដៅអនុវត្តឆ្នាំ២០២១ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ស្វាយរៀង ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១ ។

photo_2021-01-30_15-37-54

ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការផ្តាំសួរសុខទុកពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក និងបានគិតគូរអំពីសុខទុកប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។

photo_2021-01-30_15-37-55

លោកជំទាវក៏បានស្នើរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តរឹតបន្តឹងវិធានការដើម្បីប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ និងបន្តរស់នៅ និងធ្វើការតាម គន្លងថ្មីក្រោមទស្សនទានថ្មី និងសូមបន្ត ៖
១. ពង្រឹងធ្លុងសាមគ្គី ឯកភាពជាតិ ការពារដាច់ខាត ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តជំរុញចលនាជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដើម្បីធានាសុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ។
២. ពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន បង្កបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ២០២៣។

photo_2021-01-30_15-37-56
៣.ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យកាន់តែរឹងមាំ និងរាំងស្កាត់សកម្មភាពទុច្ចរិតទាំងឡាយដែលបង្កដោយពួកប្រឆាំង ជ្រុលនិយម មានគោលបំណងញុះញង់ បំផុសបំផុល បង្កអស្ថិរភាព ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតលើមូលដ្ឋានអនុវត្តច្បាប់ម៉ឹងម៉ាត់។ បន្តជំរុញការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំ សុវត្ថិភាព ។
៤. បង្កើនការទ្រទ្រង់ និងជំរុញការអភិវឌ្ឃវិស័យសុខាភិបាល អប់រំ វប្បធម៌ សង្គមកិច្ច ការងារ និងវិស័យផ្សេងៗទៀតតាមគន្លងប្រក្រតីកម្មថ្មី ។
៥.ជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ។

photo_2021-01-30_15-37-57

ជាពិសេស សូមបងប្អូនទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឲ្យបាន តាមការណែនាំ លេខ ០២០ សខល របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្តីពីការការពារការឆ្លងជំងឺផ្តាសាយបក្សី ក្នុងអំឡុងពិធីសែនដូនតានិងពិធីផ្សេងៗ នាពេលខាងមុខនេះ៕

photo_2021-01-30_15-37-59

photo_2021-01-30_15-38-00

photo_2021-01-30_15-38-01 (2)

photo_2021-01-30_15-38-03

photo_2021-01-30_15-38-01

photo_2021-01-30_15-38-02

photo_2021-01-30_15-38-04

photo_2021-01-30_15-38-05

photo_2021-01-30_15-38-06

photo_2021-01-30_15-38-08

photo_2021-01-30_15-38-07

photo_2021-01-30_15-38-09

photo_2021-01-30_15-38-10

photo_2021-01-30_15-38-11


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម