កក្រើកក្រុងព្រះសីហនុសមត្ថកិច្ចបង្ក្រាបមុខសញ្ញាជនសង្ស័យគ្រឿងញៀនបាន 21 នាក់នៅ 5 ទីតាំងផ្សេងគ្នា។

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 12:57 នាទី ល្ងាច

ខេត្តព្រះសីហនុ:ជុំវិញយុទ្ធនាការបង្ក្រាប បទល្មើសគ្រឿងញៀននៅក្នុងក្រុងព្រះសីហនុរាជរយៈពេលពីរបីថ្ងៃនេះ បើយោងតាមប្រភពពីក្រុមការងារបានឲ្យដឹងថា ផែនការងារប្រឆាំងគ្រឿងញៀន ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៣ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀន ចំនួន ០១ ករណី ដែលប្រព្រឹត្ដនៅគោលដៅផ្សេងៗគ្នាជាបន្ដបន្ទាប់ នៅក្នុងក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ និងបានដកហូតវត្ថុតាង ដូចខាងក្រោមនេះ៖

-គោលដៅទី១: ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង០០នាទី នៅចំណុច ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ជនជាតិខ្មែរ។

-គោលដៅទី២: ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២០និង៣០នាទី នៅចំណុច ខារ៉ាអូខេ ស៊ីនហាយ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ២៤ នាក់(ស្រី ០៩ នាក់) ជនជាតិខ្មែរ ក្រោយពីសាកសួរ និងធ្វើតេស្ដស្វែងរកសារធាតុញៀន កម្លាំងជំនាញរកឃើញអ្នកមិនពាក់ព័ន្ធចំនួន ០៨ នាក់ (ស្រី ០៤ នាក់) ដែលជាបុគ្គលិកបម្រើការងារនៅក្នុងខារ៉ាអូខេ ស៊ីនហាយ និងដោយមានឯកភាពពី ឯកឧត្ដម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានអប់រំណែនាំ ធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកជនសង្ស័យចំនួន ១៦ នាក់ (ស្រី ០៥ នាក់) ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីបន្ដនីតិវិធី។

-គោលដៅទី៣: ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២១និង៣០នាទី នៅចំណុច ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ជនជាតិខ្មែរ។ 

-គោលដៅទី៤: ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២២និង១០នាទី នៅចំណុច ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ជនជាតិខ្មែរ។ 

-គោលដៅទី៥: ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០២និង០០នាទី នៅចំណុច ក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ (ស្រី ០១ នាក់)។ 

  កម្លាំងជំនាញសម្រេចចិត្ដឃាត់ខ្លួនជនសង្ស័យចំនួន ២១ នាក់ (ស្រី ០៦ នាក់) ជនជាតិខ្មែរ មានរាយឈ្មោះដូចខាងក្រោម៖

    1️⃣ ឈ្មោះ ចូត អាឡិច ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    2️⃣.ឈ្មោះ ហេង កញ្ចនា ភេទ ស្រី អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ

    3️⃣.ឈ្មោះ ភោគ គីមលាង ភេទ ស្រី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ

    4️⃣.ឈ្មោះ ឆាយ សុដានីតា ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ

    5️⃣.ឈ្មោះ អ៊ូ ស្រីពេជ្រ ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ 

    6️⃣.ឈ្មោះ អ៊ុំ នីហ្សា ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ 

    7️⃣.ឈ្មោះ នៅ ផាន្នូ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ

    8️⃣.ឈ្មោះ សឿ វីរៈ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ

    9️⃣.ឈ្មោះ ជា បញ្ញា ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ

    1️⃣0️⃣.ឈ្មោះ លន់ សម្បូរណ៍ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ

    1️⃣1️⃣.ឈ្មោះ វ៉ាន់ ផុង ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ

    1️⃣2️⃣.ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ

    1️⃣3️⃣.ឈ្មោះ ប្រាក់ សុភាព ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ

    1️⃣4️⃣.ឈ្មោះ ស៊យ ភក្ដី ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ

    1️⃣5️⃣.ឈ្មោះ នេន សំណាង ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ

    1️⃣6️⃣ឈ្មោះ ផា ចាន់ដារី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ ។

    1️⃣7️⃣.ឈ្មោះ ជូ ហ៊ួត ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ

    1️⃣8️⃣.ឈ្មោះ ប៉េង លីអឿង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ

    1️⃣9️⃣.ឈ្មោះ យាន លីយ៉ា ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ

    2️⃣0️⃣.ឈ្មោះ ហឿន សឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្ដិសុខ

    2️⃣1️⃣.ឈ្មោះ ពេជ្រ សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សន្ដិសុខ

    វត្ថុតាងដកហូតរួមមាន៖

    - សារធាតុញៀនសរុបទម្ងន់ ៥៩៦.៦៧ ក្រាម (ទម្ងន់សុទ្ធ)

    - ទូរស័ព្ទដៃចំនួន ១៩ គ្រឿង

    - ថេបផ្លេតចំនួន ០១ គ្រឿង

    - ម៉ូតូចំនួន ០១ គ្រឿង

    - ឧបករណ៍ចាក់ភ្លេងចំនួន ០២ គ្រឿង

    - ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៩ ជ្រុញ

    - ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង

      បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ។

     


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម