សមាគមទូកទេសចរណ៍ខេត្តព្រះសីហនុអំពាវនាវឲ្យប្រុងប្រយ័ត្នខ្ពស់ ខណៈមានភ្លៀងខ្យល់រលកខ្លាំង

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី09 ខែកញ្ញា ឆ្នាំ2021 ម៉ោង 1:17 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ លោកឧកញ៉ាទៀវិចិត្រប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុបានប្រកាសជូនដំណឹងបន្ថែមដល់ក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតនិងស្តាប់ការណែនាំរបស់កងកម្លាំងមានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរប្រចាំការតាមផែដើមទីឬចុងទី ដើម្បីបង្ការពីគ្រោះថ្នាក់ផ្សេងៗ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្រកាសឲ្យផ្អាកបណ្តោះអាសន្នការធ្វើដំណើរតាមផ្លូវទឹកចូលទៅក្នុងលម្ហសមុទ្រ ក្រោយទទួលដំណឹងថា ក្នុងលម្ហសមុទ្រអាចនឹងមានខ្យល់ព្យុះនិងរលកសមុទ្រធំ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។

យោងតាមការប្រកាស របស់ក្រសួងធនធានទឹក និងឧតុនិយម អំពីបញ្ហាអាកាសធាតុ ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកញ្ញា មានព្យុះរលក បោកបក់ខ្លាំង ហើយខេត្តនៅជាប់តំបន់ឆ្នេរបង្កើនការប្រុងប្រយ័ត្នខ្ពស់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម