បងប្អូនបង្កើត២នាក់ចុះងូតទឹកស្ទឹង លង់ទឹកស្លា..ប់ ម្នាក់ នៅស្ទឹងសៀមរាប

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែកក្កដា ឆ្នាំ2023 ម៉ោង 6:02 នាទី ល្ងាច

បងប្អូនបង្កើត២នាក់ចុះងូតទឹកស្ទឹង
លង់ទឹកស្លា..ប់ ម្នាក់ នៅស្ទឹងសៀមរាប

(ខេត្តសៀមរាប)៖សិស្សសាលាម្នាក់ចុះងូតទឹក ស្ទឹងសៀមរាប បានលង់ទឹកស្លាប់ខណៈប្អូនប្រុសដែលងូតជាមួយ រួចផុតពីការលង់។ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២៣ ស្ថិត នៅចំណុច ក្នុងទឹកស្ទឹងសៀមរាប មុខផ្ទះក្រុមទី ៦ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
    
សេចក្តីរាយការណ៍ពីឪពុកម្តាយ ជនរងគ្រោះ ថា កូនប្រុសច្បងរបស់គាត់លង់ទឹកស្ទឹង ស្លាប់ ខណៈ កូនប្រុសពៅ ដែលទៅងូតទឹកជាមួយ រត់មកប្រាប់។ជនរងគ្រោះឈ្មោះ កុយ ដួង ចិន ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរសិស្ស រស់នៅមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ឯប្រុសឈ្មោះ កុយ ដួងចិត្ត អាយុ១៣ឆ្នាំ។ ចំណែក ឪពុកឈ្មោះ ប៉ុល ប៊ុនទ្រី អាយុ៥៥ឆ្នាំ ឯម្តាយឈ្មោះ ដួង មុំ អាយ្៤៦ ឆ្នាំ មុខរបរលក់ ដូរ តាមផ្លូវ៦០ម៉ែត្រ។

នគរបាលមូលដ្ឋានថា ក្រុមគ្រួសារសព បានទទួលស្គាល់ នៅមុខសមត្ថកិច្ចថា កូនរបស់គាត់ពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន ដោយពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

មូលហេតុក្មេងរងគ្រោះ បានចុះងូតទឹកទាំង២នាក់ បងប្អូនបង្កើត ខណៈបងមិនចេះហែល ពេលទៅងូតទឹកជ្រៅ ក៏លង់ស្លាប់តែម្ដង៕ ប្រភព flash news
រូបភាព https://t.me/Nyvarnni (https://t.me/Nyvarnni)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម