មន្ត្រីរដ្ឋបាលខណ្ឌឫស្សីកែវ ប្រមាណជាង ២០០នាក់ ទទួលបានឯកសណ្ឋាន ម៉ាស និងជែលលាងដៃពីអភិបាលខណ្ឌឫស្សីកែវ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី19 ខែធ្នូ ឆ្នាំ2020 ម៉ោង 1:17 នាទី ល្ងាច

ភ្នំពេញ៖ មន្ត្រីរដ្ឋបាលខណ្ឌឫស្សីកែវ ប្រមាណជាង ២០០នាក់ បានទទួលការឧបត្ថម្ភជាឯកសណ្ឋានមន្ត្រីសម្រាប់ស្លៀកពាក់បំពេញភារកិច្ច ម៉ាសសម្រាប់ពាក់ និងជែលសម្រាប់ដៃ នៅក្នុងពិធីបន្តផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលឆ្លងជម្ងឺកូវីដ១៩ ពីលោកអភិបាលខណ្ឌ ជា ពិសី តាមអនុសាសន៏ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ។

2_4

លោក ជា ពិសី បានផ្ដាំផ្ញើការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ រួមមាន៖

*ទី១៖ បន្តណែនាំប្រជាពលរដ្ឋ, អាហារដ្ឋាន និងភោជនីយដ្ឋានមួយចំនួន មិនឲ្យមានការជួបជុំគ្នាច្រើន តែបើមនុស្សតិចជាង ២០នាក់ សូមឲ្យមានការរក្សាគម្លាត ១,៥ម ទៅ ២ម។

3_2

*ទី២៖ បន្តចុះផ្សព្វផ្សាយ និងអប់រំពីសេចក្តីណែនាំលេខ០០៩ របស់សាលារាជធានីភ្នំពេញ លើវិស័យឯកជន ទាំងអស់ត្រូវអនុវត្តន៍ នូវវិធានការ វាស់កម្តៅ, ពាក់ម៉ាស់, លាងដៃនិង
អាល់កុល ជែល និងរក្សាគម្លាត ជាដើម។

*ទី៣៖ បន្តចុះពិនិត្យភោជនីយដ្ឋាន, អាហារដ្ឋាន និងកន្លែងលក់ដូរផ្សេងៗ ឲ្យរៀបចំអាល់កុលលាងដៃ វាស់កំដៅ និងរក្សាគម្លាត។

1_2

*ទី៤៖ បន្តចុះពិនិត្យទីតាំង KTV, ក្លឹបកំសាន្ត, បៀហ្គាឌិន និងកន្លែងម៉ាស្សា ផ្សេងៗ។

*ទី៥៖ បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួន បើមិនមានការចាំបាច់ គួរកុំចេញក្រៅផ្ទះ ដោយអនុវត្តតាមវិធានការទប់ស្កាត់ផ្សេងៗ របស់ក្រសួងសុខាភិបាល៕

4


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម