លោក អ៊ុយ សុវណ្ណារិទ្ធអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលមរណភាពដោយសារជំងឺកូវីដ-១៩.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី18 ខែមេសា ឆ្នាំ2021 ម៉ោង 4:31 នាទី ល្ងាច

 

ភ្នំពេញ៖ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ និងលោក លោកស្រីបុគ្គលិកមន្ត្រីរាជការទាំងអស់មេត្តាជ្រាបថា៖ លោក អ៊ុយ សុវណ្ណារិទ្ធ (អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក) ត្រូវជាស្វាមីរបស់ លោកស្រី គង់ ចន្ទ និងជាបិតាបង្កើតរបស់ លោក អ៊ុយ សុវណ្ណារ៉ុងបានទទួលមរណភាពនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង១១:៣០នាទី ដោយសារជំងឺកូវីដ-១៩។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់នៃក្រសួងសាធារណការនិងដឹកជញ្ជូន សូមចូលរួមរំលែកមរណៈទុក្ខជាមួយ លោកស្រី គង់ ចន្ទូ និងសមាជិកក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់ ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួននាខណៈនេះ។

ទន្ទឹមនឹងនេះ សូម លោកស្រី និង បុត្រ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នេះ ត្រូវពង្រឹងស្មារតីឱ្យបានរឹងមាំ និងរក្សាសុខភាពឱ្យបានល្អ ព្រមទាំងទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យ និងសូមឆាប់បានសះស្បើយពីជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមជំរុញ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុតនូវវិធានការ "៣ការពារ និង៣កុំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូម វិញ្ញាណក្ខន្ធ លោក អ៊ុយ សុវណ្ណារិទ្ធ បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម