ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសំចត ស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះនៅក្រុងប៉ោយប៉ែត...!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី18 ខែធ្នូ ឆ្នាំ2023 ម៉ោង 10:19 នាទី ល្ងាច

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសំចត
ស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះនៅក្រុងប៉ោយប៉ែត...!

បន្ទាយមានជ័យ÷មណ្ឌលសំចតស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះនៅក្រុងប៉ោយប៉ែតក្រោមជំនួយថៃជាង២,៣លានដុល្លាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅលើថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣នេះហើយក្រោយអអិបតិយភាព
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានឹងមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច យុវនិតិសម្បទារកម្ពុជា រដ្ឋមន្ត្រីក្រសួងការងារនិងសុខុមាលភាពសង្គមថៃ ប្រធានទីភ្នាក់ងារអភិវឌ្ឍន័សេដ្ឋកិច្ចប្រទេសជិតខាងថៃ(TICA) ឯកអគ្គរាជទូតថៃ អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រី អ្នកពាក់ព័ន្ធផងដែរ ។

លោកស្រី ឈា ម៉ានិត ប្រធានមណ្ឌលសំចតខេត្តបន្ទាយមានជ័យមានការិយាល័យនៅក្រុងប៉ោយប៉ែតបានរំលឹកថា : គម្រោងសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរ មនុស្សនិងជនងាយរងគ្រោះដទៃទៀត មានទីតាំងស្ថិតក្នុងភូមិប្រជាធម្មកើតសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គម្រោងនេះ.មុននឹងចាប់ផ្តើមការសាងសង់ភាគីទាំងពីរគឺរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ក្នុងទឹកប្រាក់ជាង ២,៣លានដុល្លារ ។
គម្រោងសាងសង់១ឆ្នាំ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ដែលមានទំហំផ្ទៃដីសរុប ៩ .៧៦៨ ម៉ែត្រការ៉េ (បណ្តោយ ១០១,៣៩ម ទទឹង ៩៦,៣៤ម)។

ការទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដ៏ទៃទៀតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ការទទួលពលករ ពលការិនីកម្ពុជាបញ្ជូនមកពីប្រទេសថៃក្នុង១ថ្ងៃ ជាមធ្យម ៥០នាក់។
ក្នុងនោះ មជ្ឈមណ្ឌល ក៏មានជំនាញវិជ្ជាជីវៈចំនួន ៥ជំនាញ រួមមាន ៖ ជំនាញកាត់ដេរ ជំនាញសាឡន ជំនាញធ្វើម្ហូប/បង្អែម ជំនាញអគ្គិសនី និងទឹក ជំនាញម៉ាស៊ីនត្រជាក់ ។


សូមរំលឹកថា មជ្ឈមណ្ឌលសំចតនិងទទួលជនរងគ្រោះ ដោយសារការជួញដូរដែលមានតម្លៃជាង២,៣លានដុល្លារអាមេរិក ដែលជាជំនួយ របស់រាជរដ្ឋាភិបាលថៃ។

លោកសេ្រដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃដែលជាប់ឆ្នោតថ្មីកាលពីខែកក្កដា បានទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងគឺមកកាន់កម្ពុជានិងជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដូចវេលាខាងលើ ហើយបានធ្វើជាអធិបតីភាពពិធីទទួលនិងប្រគល់ផ្លូវការនូវមណ្ឌលខាងលើ ត្រូវធ្វើពិធីទទួលនិងប្រគល់ផ្លូវការរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃកាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣៕
ព័ត៌មានទាន់ហេតុការដោយ៧៨ លោកហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម