ឯឧត្តមបណ្ឌិត ម៉ុង ឬទ្ធី និងឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុ ដាំកូនត្នោត១ពាន់ដើមជំហានទី១ ក្នុងគម្រោង១ម៉ឺនដើម

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី04 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 7:22 នាទី ព្រឹក


ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមលើកទឹកចិត្តនិងបំផុសស្មារតីដល់យុវជនយុវនារីសែននិស្សិតប្រជាពលរដ្ឋ អោយស្រលាញ់អភិរក្សធនធានធម្មជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា ធ្វើការសហការជាមួយអជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក វង្ស ណាផាត ប្រធានក្រុមព្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទស្ថាប័នពាក់ព័ន្ធ ចូលរួមពីមន្ទីរពាក់ព័ន្ធ ដាំកូនត្នោតមានចំនួន១ពាន់ដើម ក្នុងចំណោម១ម៉ឺនដើម នៃផែនការដំណាក់កាលទី១ នៅចំណុផ្លូវ
បណ្ឌិតម៉ុងរិទ្ធីកែវផុស ស្ថិតក្នុងឃុំកែវផុសស្រុក ស្ទឹងហាវខេត្តព្រះសីហនុ។


       ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណនិងកោតសរសើរដល់ស្មារតីរបស់ឯកឧត្តមមុងរិទ្ធីដែលបានផ្ដួចផ្ដើមគម្រោងផែនការដាំកូនត្នោតដែលជាអត្តសញ្ញាណជាតិ ក៏ដូចជាទុកជាស្នាដៃនិងគេមរតកដល់មនុស្សជំនាន់ក្រោយ ឲ្យបានស្គាល់ពីគុណតម្លៃនិងអត្ថប្រយោជន៍របស់ដើមត្នោត។តាមសកម្មភាពនាថ្ងៃនេះឯកឧត្តមសង្ឃឹមថា យុវជនយុវតីជំនាន់ក្រោយ នឹងយល់កាន់តែច្បាស់អំពីគុណតម្លៃនិងសារៈប្រយោជន៍របស់ដើមត្នោត។បន្ថែមលើនេះទៅទៀតឯកឧត្តមក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋមហាជនទាំងអស់សូមបន្តថែរក្សា អភិរក្សនិងនិងអភិវឌ្ឍន៍រួមចំណែកលើកកម្ពស់ចូលរួមថែរក្សានូវបរិស្ថានបុណបង្កើនការដាំដុះដើមឈើគ្រប់ប្រភេទជាពិសេសប្រភេទរុក្ខជាតិដើមស្នោតនេះដែលជាគេមរតកដ៏ថ្លៃថ្លា ជាអត្តសញ្ញាណជាតិតាំងពីយូរអង្វែងមក។


       ស្ថិតក្នុងឱកាសនៃពិធីតាមកូនត្នោតនេះផងដែរឯកឧត្តមម៉ុងរិទ្ធីបានគោកបញ្ជាក់ថា សកម្មភាពនាថ្ងៃនេះគឺក្នុងគោលបំណងនិងផ្តោតសំខាន់ទៅលើការបំផុសផ្នត់គំនិតសិស្សនិស្សិត យុវជន យុវនារី ជំនាន់អោយស្រលាញ់សម្បត្តិធម្មជាតិ ក៏ដូចជាការចូលរួមអភិរក្សធនធានធម្មជាតិ ដែលជាអត្តសញ្ណាណជាតិ ជាពិសេសគុណតម្លៃនៃដើមត្នោត។ ឯកឧត្តមបន្តទៀតថា ក្នុងចំណោមរុក្ខជាតិទាំងអស់សុទ្ធតែមានគុណប្រយោជន៍ផ្សេងៗគ្នា ក្នុងនោះដើមត្នោតជារុក្ខជាតិមួយប្រភេទដែលមានគុណតម្លៃច្រើន ព្រោះដើមត្នោតជាអត្តសញ្ញាណជាតិខ្មែរ និងមានអត្ថប្រយោជន៍យ៉ាងច្រើនចាប់តាំងពីឬស រហូតដល់ស្លឹក។ យោងតាមផែនការគ្រោងទុកដំណាក់កាលទី១ ស្ថានីយ៍បណ្តុះកូនឈើរបស់កសិដ្ឋាន ម៉ុង ឬទ្ធីគ្រុបគ្រោងនឹងបណ្តុះកូនត្នោតចំនួន១ម៉ឺនដើម ប្រសិនបើមានតម្រូវការបន្ថែមកសិដ្ឋាននឹងបន្តបណ្តុះប្រភេទកូនត្នោតនេះបន្តទៀត។ រូបភាព និង អត្តបទ ដោយ លោក នី វ៉ាន់នីន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម