ពិធីប្រកាសផ្ទេរភារកិច្ច ផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិននៃកងរាជអាវុធហត្ថ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី17 ខែឩសភា ឆ្នាំ2022 ម៉ោង 5:43 នាទី ល្ងាច

ខេត្តព្រះសីហនុ- ដោយទទួលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស វេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ខ្ញុំបាទ បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច ផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិននៃកងរាជអាវុធហត្ថ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ក្នុងពិធីនេះ យោធិននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលត្រូវបានប្រកាសផ្ទេរភារកិច្ច ផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ មានចំនួន ១៦៦រូប


១/ ប្រកាសផ្ទេរភារកិច្ច និងផ្លាស់ប្តូរមុខតំណែង ចំនួន ១៣៣រូប


- ផ្ទេរភារកិច្ច ចំនួន ៩០រូប


- ផ្លាស់ប្តូរមុខតំណែង ចំនួន ៤៣រូប


២/ ប័ណ្ណសរសើរ លិខិតសរសើរ ចំនួន ៣៣ប័ណ្ណ


- អង្គភាព ចំនួន ០៨


- បុគ្គល ចំនួន ២៥រូប

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម