លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលការពារសុវត្ថិភាព ថ្នាក់ដឹកនាំក្នុងពិធីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងបុណ្យកាត់ប្ញសីមាព្រះវិហាវេត្តជម្ពូវណ្ណារាមក្បាលទន្សោង នៅស្រុកថ្មពួក

ព័ត៌មានសង្គមថ្ងៃពុធ ទី17 ខែមករា ឆ្នាំ2024 ម៉ោង 8:59 នាទី ព្រឹក

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បុណ្យកាត់ប្ញសីមាព្រះវិហាវេត្តជម្ពូវណ្ណារាមក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសយេនឌ័រក្រសួងមហាផ្ទៃ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរង អភិបាលក្រុង/ស្រុក មេភូម មេឃុំ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ លោកយាយលោកតានិងពុទ្ធបរិស័ទជំនុះជើងវត្តជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង ជំទាវ បានអញ្ជើញកាត់ខ្សែបូរពណ៍ ព្រះវិហារវត្តជម្ពូវណ្ណារាមក្បាលទន្សោង និងបានចែកអំណោយជូនប្រជាពលរដ្ឋ ជិត ១០០០នាក់ ពេទ្យ០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៣មុឺនរៀល-គ្រូបង្រៀន ៥នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៣មុឺនរៀល -សសយក ២០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២មុឺន-អភិវឌ្ឍយុវជន២០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២មុឺនរៀល-ប្រជាការពារ២៩នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២មុឺនរៀល -តាជីយាយជី ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស ១ដុំ និថវិកា១មុឺនរៀល ប្រជាពលរដ្ឋ៦០០នាក់ សារុង១ ថវិកា១មុឺនរៀល 

ឯកឧត្តមបន្តទៀតថាយើងទាំងអស់គ្នាមានឱកាសរៀបចំពិធីដ៏អធិកអធមនៅពេលនេះ ក៏ដោយសារកម្ពុជា រក្សាបាននូវស្ថេរភាពនយោបាយ ជាពិសេសគឺសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ហើយពាក្យថា "អរគុណ សន្តិភាព!" បានលាន់រន្ទឺពាសពេញផ្ទៃប្រទេស នេះគឺដោយសារប្រជាពលរដ្ឋកម្ពុជាយល់អំពី តម្លៃនៃសន្តិភាពដែលរកបានដោយលំបាកបំផុតនេះ ហេតុនេះ យើងទាំងអស់គ្នាប្តេជ្ញាចិត្តរក្សា សន្តិភាពឲ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ គួរបញ្ជាក់ថាព្រះវិហារចាប់ផ្តើមកសាងឡើងបានជាងមួយឆ្នាំប៉ុណ្ណោះ ដែលមាន បណ្ដោយ១៨,៤ ម៉ែត្រ x១៤,៤ ម៉ែត្រ ធ្វើអំពីមេតុងប្រក់ក្បឿងរចនាបទខ្មែរ បានរួចរាល់ជាស្ថាព អស់ទឹកចំនួន ១៨៣៣០០$ បានធ្វើបុណ្យបញ្ចុះ ខណ្ឌសីមា ប្រគេនដល់ព្រះសង្ឃ ប្រើប្រាស់ទៅតាម ពុទ្ធានុញ្ញាតទៅ។សម្របសម្រួលដែលលោកហ៊ីងចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម