ក្រុមការងារក្រុងអះអាងថា ចំពោះបញ្ហាទឹកកង្វក់ហូរលើផ្លូវ ត្រូវតែដោះស្រាយជាបន្ទាន់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី25 ខែឩសភា ឆ្នាំ2023 ម៉ោង 12:14 នាទី ល្ងាច

ក្រុមការងារក្រុងអះអាងថា ចំពោះបញ្ហាទឹកកង្វក់ហូរលើផ្លូវ ត្រូវតែដោះស្រាយជាបន្ទាន់

ខេត្តព្រះសីហនុ÷បន្ទាប់ពីមានការស្នើសុំអាជ្ញាធរមូលដ្ឋានអោយជួយដោះស្រាយបញ្ហាទឹកសំអុយហូលើផ្លូវសាធារណះ តាមរយះបណ្តាញសារព័ត៍មាន នាព្រឹកថ្ងៃទី២៥ខែ
ឩសភាឆ្នាំ២០២៣ លោក ជួប សីហា ប្រធានការិយាល័យសណ្តាប់ធ្នាប់និង បរិស្ថានក្រុងព្រះសីហនុ ដោយមានកិច្ចសហការជាមួយមន្ទីសារធារណ:ការខេត្តបានបញ្ចាក់ច្បាស់ថា ចំពោះបញ្ហានេះចាំបាច់ត្រូវតែដោះស្រាយមិនអាចបណ្តែតបណ្តោយបានទៀតទេ ដោយសារចំនុចនេះអាជ្ញាធរចុះមកពិនិត្យចំនួន៣ដងរួចហើយ។ថ្លែងចំពោះបណ្តាញផ្សព្វផ្សាយលោក ជួប សីហា ប្រធានការិ
យាល័យសណ្តាប់ធ្នាប់និង បរិស្ថានក្រុងព្រះសីហនុ  មិនអាចបង្អង់បានទៀតទេព្រោះវាពិតជាបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាម័យបរិស្ថាន និងសោភ័ណ្ឌភាពក្រុងដូចនេះ ដោយមានការអនុញ្ញាត្តិផ្ទាល់ពីលោក ស កក្កដា អភិ
បាលក្រុងព្រះសីហនុ ក្រុមការងារបានសម្រេចដាក់គ្រឿងចក្រកាយនៅល្ងាចថ្ងៃទី២៥នេះតែម្តង។ដោយបឋមក្រុមការងារនឹងកោះហៅ ម្ចាស់ផ្ទះដែលបានបង្ហូរទឹកកង្វក់មកធ្វើកិច្ចសន្យាដោយតំរូវអោយភ្ជាប់បណ្តាញលូទឹកស្អុយ នឹងរៀប
ប្រព័ន្ឋលូថ្មីដើម្បីភ្ជាប់ប្រព័ន្ឋលូមេ។

    ក្រោយពីមន្ត្រីអាជ្ញាធរក្រុងអះអាងបែបច្បាស់ៗបែបនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅចំនុចខាងលើដែលបានរងផលប៉ះពាល់កន្លងមក បានសម្តែងអារម្មណ៍សប្បាយរីករាយជាពន្លឹកចំពោះអាជ្ញាធរ និងសង្ឃឹមយ៉ាងមុតមាំ លើកនេះមិនដូចលើកមុនទេទឹកស្អុយលែងមានវត្តមាននៅមុខផ្ទះគាត់ទៀតហើយ ។
អត្ថបទដោយលោក នី វ៉ាន់នីន (087 758 866)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម