បុរសជនជាតិចិនម្នាក់ធ្លាក់ពីទីខ្ពស់បណ្តាលឲ្យស្លាប់ ដោយពុំទាន់ដឹងពីមូលហេតុ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី17 ខែមិីនា ឆ្នាំ2021 ម៉ោង 3:42 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១​ វេលាម៉ោង​០៧និង៣០នាទីព្រឹក ​មានករណីជនជាតិចិនម្នាក់​ស្លាប់ ក្រោយធ្លាក់ពីលើ សណ្ឋាគារអីឆឹង​ ជាន់ទី១៦ ស្ថិតនៅក្រុមទី១២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ​ ។

ជនរងគ្រោះឈ្មោះ CHEN YUEBING កេីតនៅថ្ងៃទី​13-OCT-1989 កាន់លិខិតឆ្លងដែនលេខEA7825494 សុពលភាព​ថ្ងៃទី​ 07-Aug-2027 ទិដ្ឋាការលេខE1900600933 ផុតកំណត់ថៃ្ងទី​ 14-Apr-2021 ។

បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចយករក្សាទុក រងចាំការពិនិត្យកោសល្យវិច្ច័យនៅពេលក្រោយ និង ពុំទាន់ដឹងពីមូលហេតុនៃការស្លាប់នេះនៅឡើយទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម