ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជើញចូលរួមឆ្លងវេនកាន់បិណ្ឌទី១២នៅវត្តវេឡុវនោទ្យាន (ហៅវត្តស្វាយចេក)

ព័ត៌មានសង្គមថ្ងៃពុធ ទី11 ខែតុលា ឆ្នាំ2023 ម៉ោង 5:46 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ) : នាព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន   អ្នកតំណាងរាស្រ្ត មណ្ឌល ខេត្តបន្ទាយមានជ័យ និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាល អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញចូលរួមឆ្លងវេនកាន់បិណ្ឌទី១២ នៅវត្តវេឡុវនោទ្យាន(ស្វាយចេក) ស្ថិតនៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ និងសុំឲ្យមគ្គផលកើតចេញពីការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូលបានជួបក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ បានអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនៅផល្លានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធ មានមាតា បិតា ជីដូន ជីតាបុព្វការីជនទាំង ៧សន្ដាន។ ជាពិសេស ឧទ្ទិសកុសលផលបុណ្យជូនដល់បងប្អូនជនរួមជាតិដែលបានបាត់បង់ជីវិតក្នុងរបប ដ៏ខ្មៅងងឹត និងបងប្អូនពលរដ្ឋដែលបានបាត់បង់ជីវិតដោយសារកូវីដ-១៩ នាពេលកន្លងទៅ។

ជាមួយគ្នានេះឯកឧត្តមនាយឧត្តមសេនីយ៍ និងលោកជំទាវ ក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ២៦ វត្តក្នុងមួយវត្តៗទទួលបាន អង្ករ ១០០ គីឡូក្រាម មី ៤កេស ទឹកក្រូច ៤កេស ទឹកបរិសុទ្ធ ៤កេស ទឹកស៊ីអុីវ ៤យួរ ទឹកត្រី ៤យួរ ទេយ្យវត្ថុ ១ប្រអប់ និងបច្ច័យចំនួន ១ លានរៀល។ ចំពោះវត្តវេឡុវនោទ្យាន ហៅវត្តស្វាយចេក ទទួលបាន អង្ករ ៣០០ គីឡូក្រាម មី ១០កេស ទឹកក្រូច ១០កេស ទឹកបរិសុទ្ធ ១០កេស ទឹកស៊ីអុីវ ១០យួរ ទឹកត្រី ១០យួរ ទេយ្យវត្ថុ ៤១ប្រអប់ និងបច្ច័យចំនួន ១០លានរៀល និងក៏បានបន្តចែកជូននូវអំណោយដល់ចាស់ជរា និងប្រជាពលរដ្ឋ  ចំនួន ១៥០គ្រួសារ ដោយមួយគ្រួសារៗទទួលបាន មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ទឹកក្រូច ២ដប បំពង់ទឹកក្ដៅ ១ និងថវិកាចំនួន ២ម៉ឺនរៀល៕
ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម