នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anac បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី18 ខែតុលា ឆ្នាំ2021 ម៉ោង 1:12 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anac បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុនាព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះហើយ នឹងរៀបចំពិធីប្រគល់-ទទួលនូវសម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ក្នុងពេលតែមួយ ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម បញ្ជាការកងទ័ពជើង ទឹកលេខ៤ និងលេខ៥ ក្នុងពេលបន្តិច ទៀតនេះ។

សូមជម្រាបថា នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ១គ្រឿងនេះ ឈ្មោះ HMAS ANZAC (FFH 150) បណ្តោយប្រវែង ១១៨ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០ តោន មាននាវឹកចំនួន ១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេ បញ្ជាការ នាវាឥណ្ឌូ-ប៉ាសុីហ្វិក នៃកងទ័ព ជើងទឹកអូស្ត្រាលី ដែលចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២១) មកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងគោលបំណងបង្កើនការរឹតចំណងសាមគ្គី ភាព កិច្ចសហប្រតិបត្តិការជាមួយកងទ័ព ជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងនាំយកនូវជាមួយសម្ភារ:ការពារខ្លួន (PPE) សម្ភារ:វេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួន ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព សន្តិសុខស្រ្តី អូស្រ្តាលី និងកងយោធពលខេមរភូមិន្ទកម្ពុជា តាមរយ:សិក្ខាសិលាអនឡាញ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម