អង្គភាពប្រឆាំង អំពើរពុករលួយគួរមានវិធានការយ៉ាងណា ពាក់ព័ន្ធ រឿងលោក មន្ត្រីយោធា ម្នាក់បានបោកប្រាស់ ប្រជាពលរដ្ឋ រឿងទិញលក់ឈ្មោះទាហាន នៅខេត្តបន្ទាយមានជ័យ....!

ព័ត៌មានសង្គមថ្ងៃពុធ ទី18 ខែតុលា ឆ្នាំ2023 ម៉ោង 2:17 នាទី ល្ងាច


បន្ទាយមានជ័យ÷គ្រួសារ កសិករក្រីក្រ ១គ្រួសារដែលមានទីលំនៅភូមិ ទ្រាស ឃុំទ្រាស ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យអះអាងថាបាន  រងគ្រោះព្រោះតែចង់អោយកូនចូលបំរើរកាងារជាយោធាបំរើជាតិមាតុភូមិ បានយកប្រាក់៦០០០ដុល្លាទៅ ប្រគល់អោយមន្ត្រីយោធា ដ៏មានឥទ្ធិពលម្នាក់ រត់ការទិញឈ្មោះទាហាន (ចូលក្របខណ្ឌរដ្ឋ) ដោយពួកគាត់ ចងការប្រាក់ គេផង  ដើរខ្ចីបុលបងប្អូន អ្នកស្រុកផងពេលនេះផុងខ្លួនដោយបំណុល វ័ណ្ឌក  ចំណែក ឈ្មោះទាហ៊ាន ក៏មិនបាន ឡាត់យល់ថាចាញ់បោកគេគាត់ក៏ដាក់បណ្តឹង ដើម្បី ទារប្រាក់ ពី មន្ត្រីយោធា ឈ្មោះ សុខ សុផល ដែលយកប្រាក់គាត់៦០០០ដុល្លាហើយអះអាងថាទៅទិញឈ្មោះទាហ៊ាននោះមកវិញ ដោយគាត់ប្តឹងទៅអធិការ ស្រុក
ថ្មពួក គ្មានប្រសិទ្ធភាព  បានត្រឹមតែធ្វើកិច្ចសន្យា ហើយភាគី លោក សុខសុផល មិនព្រមគោរពតាមទើបនៅក្នុង២០២២នេះរូបគាត់បានសម្រេចចិត្តប្ដឹងតុលាការដើម្បីជួយរកយុត្តិធម៌តែអ្វីដែលធ្វើឲ្យក្រុមគ្រួសាររបស់ពួកគាត់ហួសចិត្តនោះគឺ អស់រយៈពេលមួយឆ្នាំមកនេះតុលាការមិនទាន់បានផ្តល់យុត្តិធម
នោះទេ បែជាអោយគ្រួសារជនរងគ្រោះព្រមទទួលយកសំណងជាដី ១កន្លែងដែលមិនមានទីតាំងច្បាស់លាស់ខុសពីតម្រូវការចាំបាច់របស់ពួកគាត់ដែលត្រូវការប្រាក់មកដោះបំណុលគេ។


អ្នកស្រី ប៉ូកគង់ដែលជាអ្នកយកលុយកាក់ទៅប្រគល់អោយគេរត់ការទិញឈ្មោះទាហាន អោយកូនប្រុសនោះបានបញ្ជាក់ថាកាលពីពេលមុនបុណ្យភ្ជុំឆ្នាំ២០២៣នេះ មានមន្ត្រីតុលាការបានទូរស័ព្ទ
មកលួងលោមនិងគម្រាមកំហែងឲ្យអ្នកស្រីព្រមទទួលយកសំណងដីមួយកន្លែងដើម្បីកាត់កងប្រាក់ដែលឈ្មោះសុខសុផល។ជាមន្ត្រីយោធាបានបោកអស់ចំនួន 6000 ដុល្លារនោះជំនួសវិញ។


តែអ្នកស្រីបានប្រកែកដាច់អហង្កាមិនព្រមយឪកសំណងជាដីដែលមិនមានបញ្ជាក់ទីតាំងច្បាស់លាស់និងទំហំប៉ុន្មាននោះទេ។ជាចុងក្រោយអ្នកស្រីក៏បានសម្រេចចិត្ពឹងពាក់អ្នកសារព័ត៌មានយើងដើម្បីជួយពាំនាំទុក្ខកង្វល់របស់គ្រួសារគាត់ទៅកាន់ថ្នាក់ដឹកនាំឲ្យបានជ្រាបនិងក៏បានសំណូមពរទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតសូមឲ្យលោកជួយរកយុត្តិធម៌សម្រាប់ក្រុមគ្រួសារគាត់ផង។ដោយសារតែការចាញ់បោក។យោធាម្នាក់ដែលឈ្មោះសុខសុផលដែលអះអាងថារត់ការទិញឈ្មោះទាហានឲ្យកូនរបស់គាត់ាតែមកដល់ពេលនេះឈ្មោះទាហានក៏មិនបានបែរជារូបគាត់ត្រូវជំពាក់បំណុលគេវ័ណ្ឌករដោយខ្ចីធនាគារចំនួន 15.000 ដុល្លារដើម្បីសងការប្រាក់របស់អ្នកស្រុក។

ជុំវិញបញ្ហាខាងលើនេះដែរអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងទៅលោកសុខសុផលដែលលោកស្រីប៉ូក គង់បានចោទប្រកាន់ថាបានបោកប្រាស់ប្រាក់គាត់រឿងរត់ការទិញឈ្មោះទាហានឲ្យកូននោះបាននៅឡើយទេ។
តែ លោក  ស៊ឹម វិចិត្រ ចៅក្រមស៊ើបសូរ នៃសាលាដំបូងខេត្ត បន្ទាយមានជ័យ បានអោយអ្នកសារព័ត៌មាន យើងដឹង ថា÷ប្រហែលជា អ្នកស្រី ប៉ូកគង់ មានការយល់ច្រឡំហើយ  ដែលថា÷ខាងតុលាការ ទៅគំរាមកំហែង អោយគាត់ទទួលសំណងដីពីឈ្មោះ សុខសុផល ដែលជាមន្ត្រី ទាហានដែលរូបគាត់បានពឹងពាក់អោយរត់ការឲ្យកូនប្រុសរបស់គាត់ចូលក្របខណ្ឌទាហានតែមិនបានជោគជ័យនោះដើម្បីបញ្ចប់រឿងដូចការលើឡើងនោះឡើយ។
ហើយរឿងនេះកំពុងស្ថិតក្នុងដៃតុលាការក្នុងតំណាក់ការស៊ើបសួរ ហើយដោយ យល់ឃើញថារឿងនេះជាករណី តូចតាច អាចាម្រួលគ្នា ក្រៅប្រព័ន្ធតុលាការបានដោយសារតែ ភាគី ម្ខាងចង់បានតែសំណងអោយគេសងលុយវិញចំណែកម្ខាងទៀតក៏មានឆន្ទៈក្នុងការរកដំណោះស្រាយដោយគ្មានចេតនាគេចវេសមិនសងប្រាក់នោះឡើយដោយសារតែយកលុយទៅឲ្យគេបន្តតែមិនបានសម្រេចគាត់មិនមានប្រាក់សងតែគាត់មានដីតម្លៃ៨០០០ដុល្លាមកដោះស្រាយតែលក់មិនទាន់ដាច់។លោក ក៏បាន បញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត តែងតែជំរុញឲ្យដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នោះយើងក៏បានធ្វើការសម្របសម្រួលឲ្យភាគីទាំងសងខាង
ដោះស្រាយគ្នាសិនដោយទុករយៈពេល 20 ថ្ងៃបើមិនត្រូវគ្នានោះទេនឹងបញ្ជូនទៅតាមនីតិវិធីតែម្តង។ រូបភាព និង អត្តបទ ដោយ លោក ហ៊ីង ចាន់ថន

ជុំវិញរឿងរ៉ាវខាងលើនេះដោយយោងតាមពាក្យបណ្ដឹងតាំងពីអធិការស្រុករហូតដល់តុលាការនោះ គេអាចសន្និដ្ឋានបានថាជារឿងឃុបឃិតប្រព្រឹត្តអំពើរពុករលួយមែនហើយ។ដូច្នេះគួរតែអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតជុំវិញករណីខាងលើនេះផងទាន។

ក្នុងនោះដែរសង្ឃឹមថា÷ឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹង អនុវត្តតាមអភិក្រមទាំងប្រាំរបស់រាជរដ្ឋាភិបាល និងវះកាត់សាច់ស្អុយចេញកុំឱ្យក្លាយជាជំងឺមហារីកធ្វើឲ្យប៉ះពាល់ដល់វិស័យការពារជាតិទាំងមូល។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម