សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីគាស់ទម្លុះទម្លាយទូរកុងតឺន័រ លួចយកសម្ភារៈ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី22 ខែឩសភា ឆ្នាំ2022 ម៉ោង 11:05 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានឲ្យដឹងថា នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់។

សុំបញ្ចាក់ថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០នាទី មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍ មកកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រតិស្រាល ថា មានជនសង្ស័យ ០២នាក់ កំពុងធ្វើសកម្មភាពគាស់ទម្លុះទម្លាយទូរកុងតឺន័រ លួចយកសម្ភារៈ នៅចំណុចក្បែរអាគារមួយកន្លែង ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាមកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ម៉ូតូ ចំនួន២គ្រឿង (ម៉ាក PCX ០១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CH-5298 និងម៉ូតូអូសរម៉ាក ០១ គ្រឿង) រួមទាំងសម្ភារៈមួយចំនួនសម្រាប់គាស់ទូរកុងតៃន័រ ។

+វត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០១ គ្រឿង ម៉ាក PCX ០១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CH-5298 ។
-ម៉ូតូអូសរម៉ាក ០១ គ្រឿង គ្មានផ្លាកលេខ ។
-កន្តៃ្រ ០១ ដើម ដងពណ៌លឿង ។
-ដែកកាប់ ០១ ដើម ។
-សោរលេខ១២ ចំនួន ០១ ដើម ។
-ទូរស័ព្ទ ០២ គ្រឿង និងគ្រឿងញៀន ០១ កញ្ចប់តូច ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីច្បាប់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម