ដួលរលំទូកុងតៃនឺធ្លាក់ សង្កត់លើគ្នា នៅពុំទាន់មូលហេតុ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី25 ខែកក្កដា ឆ្នាំ2021 ម៉ោង 2:42 នាទី ល្ងាច

ខេត្តព្រះសីហនុៈ(ព័ត៏មានបឋម)យោងតាមប្រភពបឋម នៅព្រឹកថ្ងៃទី២៥​កក្កដា​នេះ​ថានៅក្នុងកំពុងផែរអន្តរជាតិ ក្រុងព្រះសីហនុ មានករណីទូរកុងតៃនឺ ជា​ច្រើន​​បានធ្លាក់សង្កត់លើគ្នា ប៉ុន្តែពុំបណ្តាលអោយបុគ្គលិកណាម្នាក់​រងរបួស​នោះ​ទេ។

        ឯកឧត្តម លូ​ គឹមឈន់ អគ្គនាយកកំពុងផែរអន្តរជាតិ ក្រុងព្រះសីហនុ បានបញ្ជាក់អោយដឹងថា ចំពោះករណីហេតុការណ៏ធ្លាក់កុងតៃនឺនេះ ពិតជាមាន​មែន ប៉ុន្តែចំពោះមូលហេតុច្បាស់លាស់នៅពុំទាន់អាចសន្និដ្ឋានជាក់លាក់នៅ​ឡើយទេ តែបើយោងតាមការសន្និដ្ឋានជាបឋម​អាចមកពីមូលហេតុចំនួន០២ គឺ មកពីអាកាសធាតុ ព្រោះនៅវេលាកើតហេតុ ក្រុងព្រះសីហនុ បានរងនូវឥទ្ឋិពល​ភ្លៀងនឹងខ្សល់កន្ត្រាក់យ៉ាងខ្លាំង និង មួយទៀតអាចមកពីខុសលក្ខណះ​បច្ចេក​ទេស នៅពេលលើកដាក់ទូរកុងតៃនឺ ដោយអ្នកបញ្ជាស្ទួចកុងតៃ នៅតំណើរការ​ខណះពេលមានព្យុះភ្លៀងទើបធ្វើអោយអ្នកបញ្ជាមើលពុំឃើញច្បាស់ ទើបស្ទួច​មក​ប៉ះកុងតៃនឺដូចគ្នាតែម្តង។ចំពោះករណីនេះជំនាញកំពុងធ្វើការស៊ើប​អង្កេត​លើករណីនេះ ថាតើបណ្តាលមកពីមូលហេតុអ្វីអោយបានច្បាស់លាស់។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម