រថយន្ត ម៉ាក PORSCHE របស់ជនជាតិចិន បុកអ៊ិចសាយទ័រ បណ្តាលអោយស្ត្រីខ្មែរ២នាក់រងរបួសធ្ងន់ និង ស្រាល

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី22 ខែសីហា ឆ្នាំ2021 ម៉ោង 3:48 នាទី ល្ងាច

ខេត្តព្រះសីហនុៈ យុវតីម្នាក់បានរងរបួសជើងធ្ងន់ធ្ងរ និង អ្នករួមដំណើរម្នាក់​ទៀត​រង​របួសស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីពេទ្យ​ភ្លាមៗបន្ទាប់​ពីត្រូវ​បាន​រថយន្ត សេរីទំនើបម៉ាក  PORSCHE របស់ជនជាតិចិន បុកពេញទំហឹងវេលា​ម៉ោង  ១១:៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២២ខែសីហា ឆ្នាំ២០២១លើផ្លូវ វិថី ២ធ្នូ  ត្រង់​ចំណុច  កែង កន្ទុយនាគ  ស្ថិតនៅ ភូមិ ៤  សង្កាត់លេខ ៤  ក្រុង /ខេត្ត ព្រះសីហនុ។

ស្នងការរងទទួលផែនសណ្តាប់ធ្នាប់នៃស្នងការនគរបាលខេត្តព្រះសីហនុ លោក  ឧត្តមសេនីយ៍ត្រី អ៊ី សុខា បញ្ជាក់ថានៅថ្ងៃទី២២ខែ សីហាឆ្នាំ២០២១    វេលា​ម៉ោង  ១១:៣០នាទី ថ្ងៃត្រង់ លើផ្លូវ វិថី ២ធ្នូ  ត្រង់ចំណុច  កែង កន្ទុយនាគ  ស្ថិតនៅ ភូមិ ៤  សង្កាត់លេខ ៤  ក្រុង /ខេត្ត ព្រះសីហនុ  ។ មានករណីគ្រោះ​ថ្នាក់ចរាចរ​ណ៍​មួយ​កើតឡើង  បង្កដោយ  ម៉ូតូ  ០១គ្រឿង ម៉ាក  អ៉ិចសាយទ័រ  ពណ៌  ខ្មៅ  ពាក់​ផ្លាក​លេខ ភ្នំពេញ 1HU-8389 អ្នកបើកបរ ឈ្មោះ  ប៉ែន  ភារ៉ា  ភេទ  ស្រី  អាយុ  ២៤ឆ្នាំ  មាន​អ្នករួមដំណើរចំនួន  ០១នាក់ ឈ្មោះ  ប៉ែន  ភារិន្ទ  ភេទ  ស្រី  អាយុ  ១៧ឆ្នាំ  អ្នក​​ទាំង ពីរ មានទីលំនៅភូមិ ៤  សង្កាត់លេខ ៤  ក្រុង /ខេត្ត ព្រះសីហនុ  មាន​ទិសដៅពី  រថយន្ត  ០១គ្រឿង ម៉ាក  PORSCHE ពណ៌ ប្រផេះ  ពាក់ផ្លាកលេខ ភ្នំពេញ 2BK-6866 អ្នកបើកបរ ឈ្មោះ  TANG LONG ភេទ  ប្រុស  អាយុ  ២៦ឆ្នាំ  ជនជាតិ  ចិន  ស្នាក់នៅ ភូមិ ៤  សង្កាត់លេខ ៤  ក្រុង /ខេត្ត ព្រះសីហនុ  មាន​ទិស​ដៅផ្ទុយគ្នា  ។

បច្ចុប្បន្ន អ្នក រងរបួសទាំងអស់ បានបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ  ។ រីឯវត្ថុតាង  រថយន្ត  និង  ម៉ូតូ  បានយកមករក្សាទុកនៅ ការិយា​ល័យ​​នគរបាលចរាចរណ៍ផ្លូវគោក  ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម