មនុស្ស២នាក់រងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី06 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 10:22 នាទី ព្រឹក

ស្រុកព្រៃនប់៖ ល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១០-២១១ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ រវាងរថយន្តនិងម៉ូតូ ។ 

សមត្ថកិច្ចឲ្យដឹងថា ម៉ូតូ០ម៉ាក SPARK ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CN-7145 មានទិសដៅចូលក្រុងព្រះសីហនុ បើកបរដោយឈ្មោះ ម៉ាត់ លីម៉ា ភេទស្រី និងអ្នករួមដំណើរ ០១នាក់ទៀតឈ្មោះ ម៉ាត់ ម៉ាលី ភេទស្រី អ្នកទាំង ០២នាក់មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុបានប្ដូរទិស (ឆ្លងផ្លូវពីស្ដាំទៅឆ្វេង)ស្របពេលរថយន្ដ ០១គ្រឿងម៉ាក DAEWOO ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-2518 ទិសដៅផ្ទុយគ្នា មកដល់ បុកចំពីមុខតែម្ដង ។ 

 

គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យភាគីខាងម៉ូតូចំនួន ០២នាក់ ÷

០១.ឈ្មោះ ម៉ាត់ លីម៉ា អ្នកបើកបរម៉ូតូ រងរបួសធ្ងន់។

០២.ឈ្មោះ ម៉ាត់ ម៉ាលី អ្នករួមដំណើរជាមួយរបួសស្រាល។ ក្រោយកើតហេតុអ្នកបើកបររថយន្ដ បានចុះរត់គេចខ្លួន៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម