តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបង្ហាញសកម្មភាព សាងសង់រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រអគ្គិសនី សូឡា និង រោងចក្រគ្រឿងសង្ហារិម ....

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែធ្នូ ឆ្នាំ2022 ម៉ោង 12:10 នាទី ព្រឹក

     ​ព្រះសីហនុ៖ ឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២  បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទី តាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រអគ្គិសនី ផ្ទាំងសូឡា  និងរោងចក្រគ្រឿងសង្ហារិម ក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

     តាមតំណាងរោងចក្រផលិតសំបកកង់រថយន្តបានឱ្យដឹងថា រោងចក្រមានគម្រោងសាងសង់លើផ្ទៃដី ២៨ហិកតា ហើយជំហានទី១ សាងសង់លើផ្ទៃដី ១០ហិកតា សាងសង់បាន ៦០ភាគរយ និងដំឡើងមាស៊ីនបាន ៥ភាគរយ បំពាក់ម៉ាស៊ីន ៥ជួរ ក្នុងនោះ ៣ជួរ ជាម៉ាស៊ីនស្វ័យប្រវត្តិមិនចាំបាច់ប្រើមនុស្ស និង២ ជួរផ្សេងទៀត ប្រើប្រាស់កម្លាំងពលកម្មមនុស្ស រោងចក្រត្រូវការកម្លាំងពលកម្មចំនួន១ ៥០០នាក់ ដំណាក់កាលដំបូងអាចផលិតសំបករថយន្តប្រភេទឡានតូច បាន ១៥.០០០សំបក ក្នុងមួយថ្ងៃ ក្នុង កង់មួយអាចប្រើពេល ៣៨វិនាទី។ ដោយឡែកសំបកកង់ឡានធំអាចផលិតបាន ២.៥០០សំបងក្នុងមួយថ្ងៃ ក្នុងសំ បកមួយអាចប្រើពេល ៦០វិនាទី។ ដូច្នេះក្នុងមួយថ្ងៃអាចប្រើប្រាស់វត្ថុធាតុដើមជ័រកៅស៊ូ ៣០០តោន វត្ថុធាតុដើមនាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ បច្ចុប្បន្នក្រុម ហ៊ុនមានរោងចក្រនៅប្រទេសចិន និងប្រទេសថៃ ហើយសំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាម៉េរិក។

  

     ក្នុងឱកាសនេះ លោកអភិបាលខេត្ត ក៏ បានទៅពិនិត្យរោងចក្រផលិតឧបករណ៍អគ្គិសនី (ផ្ទាំងសូឡា) និងបន្តទៅពិនិត្យមើលរោងចក្រផលិតគ្រឿងសង្ហារិមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបន្តទៀត។ 

     ជាមួយគ្នានោះលោក គួច ចំរើន អភិ បាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស និងម្ចាស់រោងចក្រ ដែលបាន ជួយសម្របសម្រួលឱ្យក្រុមការងារបច្ចេក ទេសរបស់រដ្ឋបាលខេត្តចុះពិនិត្យទីតាំង រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រអគ្គិសនី សូឡា និងរោងចក្រផលិតគ្រឿងសង្ហារិមនៅក្នុងតំបន់សេដ្ឋកិច្ច ក្នុងនោះលោកក៏បានផ្ញើ សារជូនដល់យុវជន ត្រូវខិតខំរៀនសូត្រសម្រាប់បំពេញការងារនៅក្នុងខេត្តព្រះ សីហនុ ដែលមានរោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករជំនាញបច្ចេកទេសប្រើដោយ រ៉ូបូត ដូចជារោងចក្រផលិតកង់ឡាន រោងចក្រនេះមិនអាចមានតែកម្មករធម្មតាធ្វើកាបានទេ ដូច្នេះយើងត្រៀមខ្លួនបំពេញសេចក្តីត្រូវការនៃអភិ វឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញាដល់កសិករដែលជាអ្នកផលិតកសិផល ដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ ដូចជាអ្នកដាំ កៅស៊ូនៅកម្ពុជា យើងមានរោងចក្រផលិតសំបកកង់រថយន្ត ត្រូវការជ័រកៅស៊ូក្នុងមួយថ្ងៃរហូតដល់ ៣០០តោន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងរោងចក្រ យើងមិនចង់ឱ្យមានការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ព្រោះកម្ពុជាជាប្រទេសកសិកម្ម យើងមានសក្តានុពល ហើយទឹកដីមួយចំនួនត្រូវធ្វើការកែប្រែស្ថានភាពពីធ្វើស្រែរមកដាំដុះកៅស៊ូ។ ចំណែករោងចក្រក្តាបន្ទះ ត្រូវការដើមអាកាសហ្សា ដីកន្លែងណាក៏អាចដាំបានដែរ យើងអាចធ្វើការផ្លាស់ប្ដូរដាំដុះ ដើម្បីបង្កើនជីវភាពរបស់ពួកគាត់ យើងឃើលឃើញទាំងអស់គ្នា។ រោងចក្រផលិតកង់ឡាន ផលិតផលសូឡា សុទ្ធតែប្រើដោយរ៉ូបូត គ្រាន់តែតម្រូវការនៃប្រទេសនីមួយៗមានភាពខុសគ្នាលទ្ធកម្មផ្គត់ផ្គង់ទៅតាមលទ្ធភាព និងសមត្ថភាពដែលអាចធ្វើទៅបាន ។ ហើយការផលិតរបស់យើងសុទ្ធសឹង តែនាំទៅអឺរ៉ុប និងអាម៉េរិក ទោះបីជាប្រ ទេសទំនើបក៏នៅតែត្រូវការផលិតផលពីកម្ពុជា យើងក៏ត្រូវការផលិតផលរបស់គេត្រឡប់មកវិញផងដែរ គឺជាផលិតផលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ប្រទេសនេះធ្វើនេះបាន យើងនឹងជំនួសគ្នាទៅវិញទៅមក បើម្នាក់ៗគ្រប់គ្រាន់រៀងខ្លួនលែងមានពាណិជ្ជកម្មជាមួយគ្នា។

     លោកថាប្រសិនបើរោងចក្រផលិតសំបកកង់រថយន្ត នៅប្រទេសដែលដាំកៅស៊ូមិនបាន វាពិតជាថ្លៃ វាត្រូវការផលិតផលជំនួសឱ្យគ្នាទៅវិញទៅមក កុំមើលឃើញខ្វះមួយជ្រុងចេះតែបង្អាប់គ្នា ប្រទេសណាក៏មានតម្រូវការនាំចូល នាំចេញដូចគ្នា រួមទាំងប្រទេសអ្នកមាន និងប្រទេសអ្នក ក្រ យើងមានលទ្ធភាពធ្វើអ្វីបាន និងទទួលបានប្រាក់ចំណេញ ដើម្បីដោះដូរពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម