ជនជាតិចិនបើករថយន្តស៊េរីទំនើបមួយគ្រឿងបានគាម៉ូតូពីក្រោយបណ្ដាលឲ្យអ្នកបើកបរម៉ូតូពីរនាក់រ...ងបួ...សធ្ង...ន់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែមករា ឆ្នាំ2024 ម៉ោង 4:55 នាទី ល្ងាច

ជនជាតិចិនបើករថយន្តស៊េរីទំនើបមួយគ្រឿងបានគាម៉ូតូពីក្រោយបណ្ដាលឲ្យអ្នកបើកបរម៉ូតូពីរនាក់រ...ងបួ...សធ្ង...ន់

ខេត្តព្រះសីហនុ : ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើបបើកបរដោយជនជាតិចិន មួយគ្រឿងបានគាម៉ូតូពីក្រោយនិងព្យាយាមរត់គេច។
បណ្ដាលឲ្យអ្នកបើកបរម៉ូតូពីរនាក់រ...ងបួ...សធ្ង...ន់ត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗហេតុការណ៍នេះកើតឡើងនៅម៉ោង 12 :20 នាទីថ្ងៃត្រង់ ថ្ងៃទី7 ខែមករា ឆ្នាំ 2024នៅតាមបណ្ដោយផ្លូវឯករាជ្យ (វិថីលេខ100) ត្រង់ចំណុច(អតីតចំណោទតាខ្វាន់)ក្នុងភូមិ1សង្កាត់ 3 ក្រុង/ខេត្តព្រះសីហនុ

យោងតាមប្រភពប្រជាពលរដ្ឋបានឃើញហេតុការណ៍នេះបានប្រាប់ភ្នាក់ងារសារព័ត៌មាន SNTV BREAKING NEWS បានឱ្យដឹងថាមុនមានហេតុការណ៍នេះកើតឡើងគាត់បានប្រទះឃើញមនុស្សពីរនាក់ ក្មេងប្រុសម្នាក់នឹងបុរសចាស់ម្នាក់បានជិះម៉ូតូបាន(ម៉ាក់ scoopyពណ៌ស) ពីរលិចទៅកើតតាមបណ្ដោយផ្លូវ(អតីតចំណោទតាខ្វាន់) ស្រាប់តែពេលនោះមានឡានស៊េរីទំនើបមួយគ្រឿង បើកបរស្របពីគ្នាមកដល់ចំណុចកើតហេតុក៏បានគាម៉ូតូជ...ន...រ...ងគ្រោះ។ ភ្លាមៗនោះរថយន្ដជនបង្កបានព្យាយាមបើករត់គេចតែត្រូវបានកម្លាំងប្រជាពលរដ្ឋស្ទាក់ជាប់ បន្ទាប់ពីព្យាយាមបើករត់គេចអស់ជាច្រើនម៉ែត្រ។ និងជនរ....ងគ្រោះដែលជិះម៉ូតូពីរនាក់ត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ តាមប្រភពដដែលបានបន្តទៀតថា ជ..នរ...ងគ្រោះដែលជិះម៉ូតូម៉ាក scoopy ពណ៌ស ពាកស្លាកលេខ ព្រះសីហនុ1I-1349 រងរបួសធ្ងន់។ហើយឡានស៊េរីទំនើបម៉ាក់ MERCEDES BENS C300 ពាក់ស្លាកលេខភ្នំពេញ 2BC-6066 ។

ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងមន្ត្រីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានមកដល់ធ្វើការសម្របសម្រួលដឹកយកជនបង្កអ្នកបើកបរថយន្តដែលជាជនជាតិចិនត្រូវសមត្ថកិច្ចដឹកយកទៅសាកសួរ បានវាស់វែងយកវត្ថុតាងម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមនីតិវិធី។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម