ឃាត់បានជនសង្ស័យបានចំនួន០៤នាក់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី05 ខែកញ្ញា ឆ្នាំ2023 ម៉ោង 2:47 នាទី ល្ងាច

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០១នឹង២០នាទីយប់ ដោយមានការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ បានចុះបង្រ្កាប​ករណីគ្រឿងញៀនមួយករណី ដោយឃាត់បានជនសង្ស័យបានចំនួន០៤នាក់ ស្ថិតនៅផ្លូវខ្សែកាប ក្នុងបុរីខ្សែកាប ក្រុម១២ ភូមិ០៥ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។   

ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖  

 

១-ឈ្មោះ​ FANG VAN MINH ភេទប្រុស អាយុ៤៧ ឆ្នាំ ជនជាតិ វៀតណាម ។ 

២-ឈ្មោះ VI VAN NHAT ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម ។ 

៣-ឈ្មោះ NGUYEN THI TRA MY ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ វៀតណាម ។ 

៤-ឈ្មោះ TAN LE MAY ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ វៀតណាម ។ 

វត្ថុតាងដកហូតរួមមាន ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ៣៧កញ្ចប់ ម្ស៉ៅក្រាមពណ៌សថ្លា ក្នុងកញ្ចប់ពណ៌សរូបតុកាតា ចំនួន ៧កញ្ចប់ ម្ស៉ៅក្រាមក្នុុងកញ្ចប់ពណ៌ស្វាយ សញ្ញាទំពាំងបាយជូ ចំនួន០២កញ្ចប់ ថ្នាំគ្រាប់អក្សរ អិលវី (LV) ពណ៌ផ្ទៃមេឃ ចំនួន ០៧គ្រាប់ ថ្នាំគ្រាប់អក្សរ WY ពណ៌ផ្កាឈូកចំនួន ៨គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង ជ្រុញចំនួន០១ ឧបករណ៍ប្រើប្រាស់មួយចំនួន ទូរស័ព្ទដៃចំនួន ០៤គ្រឿង លិខិតឆ្លងដែនចំនួន ០២ក្បាល កាតរឹងមួយចំនួន និងម៉ូតូចំនួន ០១គ្រឿង ។ 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីបន្ដនីតិវិធី​ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម