ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 2:09 នាទី ល្ងាច

 

 

(ខេត្តព្រះសីហនុ)៖ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន កាលពី​វេលាម៉ោង​១៦និង​០០នាទី​​ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្រុម​០៣ ភូមិ០៣ សង្កាត់​លេខ​០៣ ក្រុង-ខេត្តព្រះសីហនុ​ ។ 

ជនសង្ស័យមានឈ្មោះ ៖

១-ឈ្មោះ ប្រាក់ ចិន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាសអាប់ (Pass App) ស្នាក់នៅ ក្រុម១ ភូមិ០១ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។

២-ផាន ទ្រីធិនសឿន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ នារីខារ៉ាអូខេ ស្នាក់នៅ ក្រុម០៣ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

 វត្ថុតាងដកហូតបានរួមមាន ៖

-ម្សៅក្រាម​ពណ៍សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ០៩កញ្ចប់តូច និងធំ ចំនួន ០១កញ្ចប់

-ទូរសព្ទ័ ចំនួន ០១គ្រឿង

-ផាសអាប់ (Pass App) ចំនួន ០១គ្រឿង                                    

 

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញ បានកំពុងឃាត់ខ្លួននៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម