អបអរសាទរទូកង(រាជសីហ៍សរជ័យ )ទទួលបានចំណាត់ថ្នាក់ក្នុងផែនលេខ១ទូទាំងប្រទេស៖ -------

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី30 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 8:26 នាទី ព្រឹក

ខេត្តបន្ទាយមានជ័យ:ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងព្រមទាំងក្រុម ការ ងារចំណោះទូក សូមចូលរួមអបអរសាទរនូវលទ្ធផលនៃការប្រណាំងទូកង ទូកមួងក្នុងរយៈពេល០៣ថ្ងៃនៅ រាជធានីភ្នំពេញដែលចាប់ផ្តើមពីថ្ងៃទី ២៦ដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ក្នុងនោះទូកងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានឈ្មោះថា (រាជសីហ៍សរជ័យ) ទទួលបានជ័យជំនះក្នុងលទ្ធផលចំណាត់ថ្នាក់ក្នុងផែនលេខ១ទូទាំងប្រទេសក្នុងប្រ ភេទ ទូកអុំបុរសខ្នាតអន្តរជាតិ។

ក្នុងឱកាសដ៏រីករាយនេះ ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបងដែលមានឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងក្រុមការងារដឹកនាំទូករបស់រដ្ឋបាលខេត្តនិងសូមអរគុណចំពោះការចូលរួម ឧបត្ថមទាំងថវិកា សម្ភារៈនិងគ្រឿងឧបភោគបរិភោគផ្សេងៗពីថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំង អស់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  ព្រមទាំងអ្នកឧកញ៉ា លោកឧកញ៉ា ឧញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា អាជីវករ សប្បុរសជន ជិតឆ្ងាយ ដែលបានចូលរួមឧបត្ថមចំ ពោះ ចំណោះទូកចាប់តាំងពីពេលចាប់ផ្តើម រហូត ដល់ចប់កម្មវិធី  ។ 

ម៉្យាងក៏សូមអរគុណចំពោះក្រុមការងារដឹកនាំនិង ចំណោះទូកទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ការគោរពវិន័យក្នុងការចូលរួមប្រកួតរហូតទទួលបានជ័យជំនះ  ជាថ្មីម្តងទៀត សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា អាជីវករ សប្បុរសជន ជិតឆ្ងាយ ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់ព្រមទាំងក្រុមការងារនិងចំណោះ ទូកទាំងអស់ សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ សូមអរព្រះគុណ សូមអរគុណ៕

ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ លោក ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម