សង្សាជនជាតិចិនមួយគូរចាក់សម្លា..ប់ គ្នា បណ្តាលឲ្យខាងស្រីស្លា..ប់ រួចយកស..ពមកធ្លាក់ចោល សង្ស័យជាករណីឃា..តក..ម្ម ខណៈសមត្ថកិច្ចកិច្ចកំពុងធ្វើការស្រាវជ្រាវ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី13 ខែមិថុនា ឆ្នាំ2022 ម៉ោង 9:59 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ មានករណីជនជាតិចិនម្នាក់បានស្លាប់ នៅវេលាម៉ោង០៥ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សង្ស័យជឆករណីឃាដកម្មមួយកើតឡើងត្រង់ចំណុច សណ្ឋាគារសមុទ្រខៀវ នៅក្រុម១ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍បឋម ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធបានឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យត្រូវជាប្តីបានចាក់ចំដោះខាងឆ្វេងនិងស្នាមត្រង់បំពង់ករ បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងថ្លុកឈាម ។

សពជនរងគ្រោះឈ្មោះ Ran Wei Xia ភេទស្រី អាយុ៣០ ឆ្នាំ មានមុខរបប ធ្វើការក្នុងក្លឹប។ ជនសង្ស័យឈ្មោះ Hao Hong Wei ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សួនាំស្រាវជ្រាវបន្ថែម ដើម្បីបន្តនិតិវិធី៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម