លោក ហុឹល រ៉ាយ៉ា និងលោក ស្រេង សុផល អញ្ជើញចុះពិនិត្យផ្លូវកៅស៊ូដែលកំពុងស្ថាបនា ស្ថិតនៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី11 ខែមករា ឆ្នាំ2024 ម៉ោង 3:14 នាទី ល្ងាច

លោក ហុឹល រ៉ាយ៉ា និងលោក ស្រេង សុផល អញ្ជើញចុះពិនិត្យផ្លូវកៅស៊ូដែលកំពុងស្ថាបនា ស្ថិតនៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) ផ្លូវកៅស៊ូប្រវែង២.១៩៥មែ៉ត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ដើម្បីបម្រើជូនបងប្អូនប្រជាពលរដ្ឋចំនួន៤ ភូមិ ស្ថិតនៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលចំណាយថវិការអស់ចំនួន ១៩៦.៨៩២.៧៤ដុល្លា សហរដ្ឋអាមេរិក ត្រូវបានលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារបានអញ្ជើញចុះពិនិត្យ ដែលជាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបនជំហាន២ (TSSD.AF)គាំទ្រដោយADB,IFAD និងរាជរដ្ឋាភិបាលកម្ពុជា អ្នកទទួលការ General building construction Co. Ltd (ជេនេរ៉ល ប៊ីលឌីង ខនស្ត្រាក់សិន ខូចអិលធីឌី ការពិនិត្យនេះនៅថ្ងៃ១១ ខែមករា ឆ្នាំ២០២៤។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម