លោកសន កុសល អភិបាលរងក្រុងព្រះសីហនុទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លឹម លីឆាយ និងលោក តេង ឃាងម្ចាស់បុរី ឡឺសិន ដឺឡោត ហ្គាដិន.!

ព័ត៌មានសង្គមថ្ងៃពុធ ទី28 ខែមេសា ឆ្នាំ2021 ម៉ោង 10:29 នាទី ព្រឹក

(ក្រុងព្រះសីហនុ)៖ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោកសន កុសល អភិបាលរងក្រុងព្រះសីហនុ ជំនួសមុខឲ្យលោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លឹម លីឆាយ និងលោក តេង ឃាងម្ចាស់បុរី ឡឺសិន ដឺឡោត ហ្គាដិន ( LESHENTHE LORD GARDEN) មួយចំនួនសម្រាប់ប្រើប្រាស់ និងជួយដល់ពលរដ្ឋកំពុងជួបការលំបាកដោយវិត្តិវីរុសកូវិដ-១៩ ។

ក្រោយពីទទួលបានអំណោយពីមនុស្សធម៌ហើយលោកសន កុសល អភិបាលរងក្រុងព្រះសីហនុ ក៏បន្តនាំយកអំណោយទាំងនេះចែកជូនពលរដ្ឋរស់នៅសង្កាត់១ ដែលកំពុងជួបការលំបាកដោយវិត្តិវីរុសកូវិដ-១៩ចំនួន១៨៦ និងនគរបាលប៉ុស្តិ៍សង្កាត់១ ចំនួន១២ ថែមទៀតដែលទទួលបានអំណោយមនុស្សធម៌ខាងលើនេះ ។

+អំណោយក្នុងម្នាក់ទទួលបាន៖
-អង្ករ ២០គីឡូក្រាម
-មី មួយកេះ
-ត្រីខរ
-និងថវិការមួយចំនួន ។ 

ជាចុងក្រោយលោកសន កុសល អភិបាលរងក្រុងព្រះសីហនុ សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជូនចំពោះ លោកឧកញ៉ា លឹម លីឆាយ និងលោក តេង ឃាងម្ចាស់បុរី ឡឺសិន ដឺឡោត ហ្គាដិន ( LESHENTHE LORD GARDEN) ដែលបានផ្តល់ជូនអំណោយមនុស្សធម៌ សម្រាប់ជួយបន្តដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងព្រះសីហនុ កំពុងជួបនូវការលំបាកដោយវិត្តិវីរុសកូវិដ-១៩នេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម