បញ្ជូនអូប័រពេទ្យចេញទាំងយប់ដើម្បីទទួលបុរសជាកម្មករសំណង់ មានអាការៈឈឺធ្ងន់ធ្ងរ នៅភូមិកោះរ៉ុងសន្លឹម មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃពុធ ទី23 ខែសីហា ឆ្នាំ2023 ម៉ោង 7:05 នាទី ព្រឹក

ក្រុងកោះរ៉ុង-នៅយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានអាការៈឈឺធ្ងន់ធ្ងរ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ម៉ែន ភៀន អាយុ ៣៦ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថា ដោយក្តីអាណិត ចំពោះអ្នកជំងឺខាងលើ និងក្រុមគ្រួសាររបស់គាត់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ អ្នកឧកញ៉ា នឹងចាត់បញ្ជូនក្រុមការងារនាំយកថវិកា ចំនួន ៣លានរៀល របស់អ្នកឧកញ៉ា ទៅជូនបុរសជាអ្នកជំងឺខាងលើ និងក្រុមគ្រួសារ សំរាប់ព្យាបាលជំងឹ និងដោះស្រាយជីវភាពបន្ត៕​​ដោយ នី វ៉ាន់នីន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម