លោក ញៀម ឡៃហូយ ម្ចាស់ចម្ការដំឡូង បានដង្ហើយឲ្យជួយព្រោះគាត់បានជួប រឿងអយុត្តិធម៌ ហើយក៏ សូមសំណូមពរដល់ស្ថាប័នច្បាប់ជួយរកដំណោះស្រាយជូនក្រុមគ្រួសារគាត់ផង ព្រោះម្ចាស់សត្វគោ ដាក់ពាក្យបណ្តឹងទៅតុលា និងទាមទារសំណង ២៤ លានរៀល ហើយចោទប្រកាន់ពួកគាត់ថាដាក់ថ្នាំបំពុលសត្វគោបណ្ដាលឱ្យស្លាប់ទាំងគ្មានភស្តុតាង.!!!

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែធ្នូ ឆ្នាំ2023 ម៉ោង 4:26 នាទី ល្ងាច

លោក ញៀម ឡៃហូយ ម្ចាស់ចម្ការដំឡូង បានដង្ហើយឲ្យជួយព្រោះគាត់បានជួប រឿងអយុត្តិធម៌ ហើយក៏ សូមសំណូមពរដល់ស្ថាប័នច្បាប់ជួយរកដំណោះស្រាយជូនក្រុមគ្រួសារគាត់ផង ព្រោះម្ចាស់សត្វគោ ដាក់ពាក្យបណ្តឹងទៅតុលា និងទាមទារសំណង ២៤ លានរៀល ហើយចោទប្រកាន់ពួកគាត់ថាដាក់ថ្នាំបំពុលសត្វគោបណ្ដាលឱ្យស្លាប់ទាំងគ្មានភស្តុតាង.!!!

ខេត្តព្រះវិហារ៖ បើតាមរៀបរាប់ពីសាក្សី ឈ្មោះ (តុំ សុខ ឃៀង) ជាអ្នកបានឃើញសត្វគោងាប់ចំនួន៥ក្បាល មុនគេ ដំបូងនៅក្នុងចំការដំឡូង និងនៅ ក្រៅចម្ការ៤ក្បាលផ្សេងទៀត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង ០៦នឹង០០នាទីព្រឹក និងបានទៅប្រាប់ម្ចាស់ចម្ការ ឈ្មោះ( ញៀម ឡៃហូយ )និងប្រពន្ធ ឈ្មោះ( សំ ចារី )អោយមកមើល ពេលមកដល់ចម្ការខ្លួន បានឃើញសត្វគោងាប់ចំនួន៥ក្បាល ពិតប្រាកដមែន ហើយគោងាប់នៅក្រៅចម្ការ៤ក្បាល។ លោកក៏ បានតេទូរស័ព្ទទៅប្រាប់ សាច់ញាតិឈ្មោះ( វិបុល )អោយជួយរាយការណ៍ទៅ លោក មេភូមិរស្មី  និងមេភូមិជាំស្រែ  រួមនិងលោកមេប៉ុស្តិ៍ ឃុំយាង ដើម្បីចុះពិនិត្យ ភាពជាក់ស្តែង ដើម្បីស្វែងរកម្ចាស់សត្វគោ អោយមកយកគោដែលងាប់ទាំងនោះ។

លោក( តុំ សុខឃៀង )ជាសាក្សី ជាអ្នកបានឃើញសត្វគោងាប់ក្នុងចម្ការដំឡូងដំបូងមុនគេ បង្អស់

លោកបាន បញ្ជាក់ប្រាប់ក្រុម សារព័ត៌មានយើង ឱ្យដឹងទៀតថា៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ លោក (សេង ផាន )មេភូមិរស្មី បានអោយអនុភូមិរស្មី មកមើលសត្វគោដែលបានងាប់ ក្នុងនោះ ក៏មានវត្តមានលោកនាយប៉ុស្តិ៍នគរបាល ឃុំយាង ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ រាយការណ៍ជូនទៅ អធិការរដ្ឋាននគរបាល ស្រុកជាំក្សាន្ត ផងដែរ។

សូមបញ្ចាក់ថា៖ ម្ចាស់គោមានឈ្មោះ (រឿន តឿត )ភេទប្រុសអាយុ៤០ មុខរបរកសិករ
រស់នៅក្នុងភូមិរស្មី ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចំណែកក្រុមគ្រួសារម្ចាស់ចម្ការដំឡូង រស់នៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមការបកស្រាយពីម្ចាស់សត្វគោ
ដែលងាប់ជាច្រើនក្បាល បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មានយើងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ថា ម្ចាស់ចម្ការដំឡូងគឺជាអ្នកដាក់ទឹកថ្នាំបំពុលគោខ្លួនអោយងាប់។

?? ហើយ អង្គភាពសារព័ត៌មាន យើងខ្ញុំចោទជាសំណួរសួរថា តើបងមាន ភស្តុតាង ដែរឬទេ? ម្ចាស់គោបានបំភ្លឺថា គ្មានវត្ថុតាងនោះទេ

ព្រោះម្ចាស់ចំការដំឡូង យកទឹកថ្នាំទាំងនោះលាក់ទុកអស់ហើយ បើវា ចោរ វាដែលឆ្លើយថាខ្លួនវាចោនោះទេបង។

ម្នាស់សត្វគោបានបញ្ជាក់ថា៖ ខាងបងប្អូនលោករួមនិងរូបលោកបានទៅដាក់ពាក្យប្តឹង នៅភូមិ ឃ្មុំ ប៉ុស្តិ៍ ដែរ តែមិនទទួល ទើបពួកយើងខ្ញុំសម្រេចចិត្ត ទៅដាក់ពាក្យប្តឹងនៅតុលាកាខេត្តព្រះវិហារ ហើយពាក់ព័ន្ធករណីនេះ។

ម្ចាស់ចម្ការដំឡូង លោក( ញៀម ឡៃហូយ ) និងប្រពន្ធ បានរៀបរាប់ទាំងទុក្ខសោកថា ខ្លួនមិនបានបំពុលសត្វគោនោះទេ  តែសត្វគោទាំងអស់នោះ មិនដឹងជាដើរស៊ីអ្វីខ្លះមកពីណានោះទេ  ហើយដើរមកងាប់នៅក្នុងចម្ការលោក ។

លោក (រឿន រឿត )ដែលជាម្ចាស់ គោ
បែជាអោយខ្ញុំដែល ជាម្ចាស់ចម្ការសងសំណងទៅម្ចាស់សត្វគោ ដែលប្រលែងចោលដើរស៊ី ពាស់វាល ពាស់វាលកាល ហើយបានមកងាប់ក្នុងចំការរបស់ខ្ញុំ តើមានច្បាប់ណាដែលអោយម្ចាស់ចម្ការសងសំណងទៅម្ចាស់សត្វគោ។

ដូច្នោះក្រុមគ្រួសាររបស់គាត់ សូមអំពាវនាវដល់ស្ថាប័នច្បាប់ជួយរកយុត្តិធម៌ អោយក្រុមគ្រួសារខ្ញុំជាម្ចាស់ចម្ការដោយក្តីអនុគ្រោះ ផងទាន។ 

លោក សេង ផាន មេភូមិរស្មី ស្រុកជាំក្សាន្តបានប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទនៅ

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឲ្យដឹងថា៖ ករណីគោងាប់៥ក្បាលក្នុងចម្ការដំឡូង ដែលមានម្ចាស់ឈ្មោះ (ញៀម ឡៃហូយ )មានចំនួន ៥ក្បាលពិតប្រាកដមែន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោកក៏បានចាត់តាំងក្រុមការងារចុះទៅដល់កន្លែងកើតហេតុនោះផងដែរ។ បន្ទាប់មកម្ចាស់គោ បានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការភូមិរស្មី ផងដែរ ក៏ប៉ុន្តែ លោកបានត្រឹមតែនិយាយសម្របសម្រួលគូភាគីទាំងសងខាង កុំឲ្យរឿងនោះកើតឡើងវែងឆ្ងាយបន្តទៀត  ពីព្រោះថា គោខ្លួនទៅស៊ីដំណាំក្នុងចម្ការគេ មិនអាចប្ដឹងម្ចាស់ចម្ការបាននោះទេ

ដែលយើងជាម្ចាស់គោ ប្រលេងសត្វគោអោយដើរស៊ីពាសវាល ពាសកាល យ៉ាងអាណាធិបតេយ្យ ហើយគោនោះមិនដឹង ដើរស៊ីពុលថ្នាំ ឬ បុល អ្វីមកពីកន្លែងណាទើបមកងាប់នៅក្នុងចំការគេក៏ថាបាន។

បើយោងតាមលោកនាយមេប៉ុស្តិ៍ឃុំយាង បានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ករណីគោងាប់នៅក្នុងចំការម្ចាស់ដំឡូងមានចំនួន៥ក្បាល រីឯគោងាប់នៅក្បែរចម្ការនោះមានចំនួន៤ក្បាល ក៏ប៉ុន្តែ ម្ចាស់គោកើតទុក្ខមិនសុខចិត្ត បានដាក់ពាក្យបណ្ដឹងទៅតុលាការ ថាសត្វគោរបស់ខ្លួនងាប់ដល់ទៅ១២ក្បាល និងចោទប្រកាន់ម្ចាស់ចម្ការថា ជាអ្នកដាក់ថ្នាំបំពុលគោរបស់គាត់អោយងាប់ទៀតផង។

ក្រុមគ្រួសារម្ចាស់ចម្ការដំឡូង សូមសំណូមពរទៅអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ស្ថាប័ណ្ណច្បាប់គ្រប់ជាន់ថ្នាក់ ជាពិសេស សូមសំណូមពរ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ ជួយរកដំណោះស្រាយ និងជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួសារគាត់ដែលជាម្ចាស់ចំការដំឡូង ដោយក្តីអនុគ្រោះផងទាន៕
ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម