ឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាជនជាតិចិន បានសម្រេចបន្ទាប់ពីរត់គេចខ្លួនពីខេត្តព្រះសីហនុទៅខេត្តតាកែវក្រោយ ប្រព្រឹត្តបទល្មើសឃាតកម្ម...

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី29 ខែតុលា ឆ្នាំ2022 ម៉ោង 6:21 នាទី ល្ងាច

តាកែវ÷ នៅវេម៉ោង១៩,៥២នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយទទួល​បាន​បទបញ្ជា​ពីលោក​ឧត្តមសេនីយ៍​ត្រី​សេង មហា មេបញ្ជាការ​ កងកងរាជអាវុធហត្ថខេត្តតាកែវកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងស្រុកគីរីវង់ ចំនួន១៣នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯកង៉ែត ចាន់ធី មេបញ្ជាការ​រងទទួលបន្ទុក បាន​សហការជាមួយកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្តព្រះសីហនុ មានការសម្របសម្រួលនីតិវិធី ដោយឯឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាជនជាតិចិន ត្រង់ចំនុចភូមិព្រៃតាម៉ៅឃុំគីរីចុងកោះ ស្រុកគីរីវង់។

-ពីបទ៖ឃាតកម្ម ដែលបានប្រព្រឹត្តិកាលពីវេលាម៉ោង២១,០០នាទីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២២ ត្រង់ចំនុចភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

-ជនសង្ស័យឈ្មោះZang Chuan Gong ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន រស់នៅខេត្តព្រះសីហនុ។

-ជនសង្ស័យខាងលើ ត្រូវបាន ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បង្គាប់មកការិយាល័យព្រហ្មទណ្ឌ ខេត្តតាកែវ ប្រគល់ឲ្យការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តនីតិវិធី។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម